• 2021-03-11 04:03:00
  • ផលិតផលថ្មី

ROG Phone 5 ខ្លាំង កាចជាងមុន មានញាត់ RAM ដល់ 18GB

  • 2021-03-11 04:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនតៃវ៉ាន់ Asus ដែលក្ដាប់ទីផ្សារធំផ្នែកហ្គេមឡេបថប ទើបប្រកាសចេញស្មាតហ្វូនហ្គេម ROG Phone 5 ដោយបានបន្ថែមថាមពលពិសេសៗជាច្រើន ធ្វើឱ្យស្មាតហ្វូនហ្គេមរបស់ពួកគេនេះកាន់តែខ្លាំង និងកាចជាងឆ្នាំមុន ពិសេសគឺមានម៉ូឌែល Ultimate edition ដែល Asus បានរុញទំហំ RAM របស់វាឡើងដល់ទៅ 18GB ទៀតផង។

ROG Phone 5 មាន៣ម៉ូឌែលធំៗ ដូចជា ROG Phone 5 Ultimate edition, Phone 5 Pro និង ROG Phone 5 ដោយបំពាក់ដោយបន្ទះឈីបចុងក្រោយ Snapdragon 888 និងមានថាមពលថ្ម 6000 mAh ផងដែរ។ ស្មាតហ្វូនទាំងនេះដំណើរការដោយ Android 11 ចេញពីប្រអប់ និងមានជម្រើសផ្ទៃប្រើប្រាស់បែបហ្គេមដូចជា ROG UI ឬ Zen UI។

ROG Phone 5

ស្មាតហ្វូនហ្គេមនេះបំពាក់អេក្រង់ទំហំ 6.78 អ៊ិញ ប្រភេទ AMOLED មានកម្រិតបង្ហាញ 1080p+ មាន refresh rate 144Hz និងមានល្បឿនប៉ះបញ្ជារ touch sampling rate អាចឡើងដល់ 300 Hz។ refresh rate របស់វាក៏អាចរត់ក្នុងកម្រិត 60Hz 120Hz ឬ 144Hz ដោយស្វ័យប្រវត្តិបាន តាមអ្វីដែលអ្នកប្រើកំពុងទស្សនាថែមទៀតផង។ អេក្រង់ស្មាតហ្វូនហ្គេមនេះ ក៏ត្រូវបានការពារដោយកញ្ចក់ Gorilla Glass Victus ដែលអំណោយផលដល់ម្រាមដៃមិនឱ្យស្អិតពេលលេងហ្គេមយូរ និងបើទោះបែកញើសក៏ដោយ ក៏នៅងាយប៉ះបញ្ជារផងដែរ។

ROG Phone 5 Pro

ងាកមកផ្នែកកាមេរ៉ាវិញ ROG Phone 5 ប្រើលែនកាមេរ៉ា៣គ្រាប់ ដោយលែន wide ទំហំ 64 MP រីឯលែបន្ទាប់ ultra wide ទំហំ 13 MP និងលែនចុងក្រោយមានទំហំ 5MP ជាប្រភេទ macro។ ចំពោះកាមេរ៉ាមុខវិញមានទំហំ 24 MP។

Asus បានបញ្ចេញ ROG Phone 5 បីម៉ូឌែលធំ ដោយផ្ដល់ជម្រើសដូចជា៖

  • ** ROG Phone 5 Ultimate** មានទំហំផ្ទុក 512GB, RAM 18GB តម្លៃប្រមាណ ១៥៥០ដុល្លារ ចេញលក់ក្នុងខែឧសភា

  • ROG Phone 5 Pro មានទំហំផ្ទុក 512GB, RAM 16GB តម្លៃប្រមាណ ១៤៣០ដុល្លារ ចេញលក់ក្នុងខែមេសា

  • ROG Phone 5 ទំហំផ្ទុក 128GB RAM 8GB តម្លៃប្រមាណ ៩៥០ដុល្លារ, ទំហំផ្ទុក 256GB RAM 12GB តម្លៃប្រមាណ ១០៧០ដុល្លារ, ទំហំផ្ទុក 256GB RAM 16GB តម្លៃប្រមាណ ១១៩០ដុល្លារ ចេញលក់ក្នុងពេលឆាប់ៗ

គួរបញ្ជាក់ថាតម្លៃខាងលើនេះគឺសម្រាប់ទីផ្សារអឺរ៉ុប ចំណែកតម្លៃលក់ក្នុងស្រុកវិញ យើងនឹងផ្ដល់ដល់អ្នកទាំងអស់គ្នាបន្ថែមតាមក្រោយទៀត។ ចំពោះការលក់ស្មាតហ្វូនម៉ឌែល ROG Phone 5 Pro និង Ultimate គឺ Asus មានភ្ជាប់មកជាមួយកង្ហារត្រជាក់ AeroActive Cooler 5 មកស្រាប់ ប៉ុន្ដែចំពោះ ROG Phone 5 ទទួលបានត្រឹមតែ Aero case និង HyperCharger តែប៉ុណ្ណោះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់