• 2021-03-10 07:47:56
  • ព័ត៌មាន

ឡូយ! បញ្ចូលលុយតាមកម្មវិធីនេះ១ដុល្លារ ២៥សេន នឹងបានទិន្នន័យអុិនធឺណិតឥតគិតថ្លៃ 1GB

  • 2021-03-10 07:47:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី SmartNas គឺ​ជាកម្មវិធីលើទូរស័ព្ទដៃអនុញ្ញាតឱ្យអតិថិជន Smart អាចពិនិត្យមើលការប្រើប្រាស់ទិន្នន័យ ទឹកប្រាក់ គ្រប់គ្រង និងផ្លាស់ប្តូរគម្រោងភ្ជាប់ ឫការជាវសេវាណាមួយ គឺជាកម្មវិធីទូរស័ព្ទដៃទទួលបានការពេញនិយមបំផុតនៅកម្ពុជា ដោយមានអ្នកប្រើប្រាស់រាប់រយសែននាក់ជារៀងរាល់ខែ។ អ្នក​ក៏​អាចទាញយកកម្មវិធីនេះបានតាមរយៈ www.smarturl.it/SmartNas

អ្នក​​អាច​បញ្ចូលទឹកប្រាក់ក្នុងគណនីយ៉ាងតិចណាស់ ១ដុល្លារ ២៥សេន តាមរយៈ SmartNas ឫ Zero balance portal របស់ក្រុមហ៊ុន Smart នឹងទទួលបានទិន្នន័យអុិនធឺណិតឥតគិតថ្លៃចំនួន 1GB ទៅក្នុងគណនីរបស់ពួកគេ បន្ថែមទៅលើទិន្នន័យអុិនធឺណិតទទួលបានពីគម្រោងភ្ជាប់ជាមួយ Smart ។

ការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក គឺជាជម្រើសដ៏ងាយស្រួល ជួយរក្សាទំនាក់ទំនង អំឡុងពេលដ៏លំបាកនេះ។

អ្វីដែល​អ្នក​ត្រូវធ្វើគឺ គ្រាន់តែជ្រើសរើសជម្រើសនៃការទូទាត់ប្រាក់របស់ពួកគេជាមួយ ផាយ ផេ (Pi Pay) អាលីផេ (Alipay) អេ ប៊ី អេ ផេ (ABA Pay) ឫកាតឥណទាន/កាតឥណពន្ធ បន្ទាប់​មក​ជ្រើសរើសចំនួនទឹកប្រាក់សម្រាប់បញ្ចូលច្រើនជាង ១ដុល្លា ២៥សេន ដើម្បីទទួលបានទិន្នន័យបន្ថែមឥតគិតថ្លៃនេះ។ ការផ្តល់ជូននេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែឧសភា។

របៀបបញ្ចូលលុយតាមកម្មវិធី Smart Nas

របៀបបញ្ចូលលុយតាម Smart website

ជម្រាប​ផង​ដែរ​ថា ក្រុមហ៊ុន Smart គាំទ្រអតិថិជនដោយផ្ដល់ទិន្នន័យបន្ថែមតាមរយៈការបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិក និងសេវាដឹកជញ្ចូន Smart @Home ដោយឥតគិតថ្លៃ

ក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេនៅកម្ពុជាជម្រុញពលរដ្ឋកម្ពុជាឲ្យបន្តរក្សាគម្លាតសុវត្ថិភាព អំឡុងពេលការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ដោយមានផ្ដល់ទិន្នន័យអុិនធឺណិតបន្ថែមសម្រាប់អតិថិជន នៅរាល់ពេលដែលពួកគេប្រើប្រាស់ជម្រើសបញ្ចូលទឹកប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិកណាមួយ។

លោកស្រី Mila Jivkova Kusheva នាយកផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖ «អក្ខរកម្ម និងទម្លាប់ឌីជីថលនៅកម្ពុជាគឺមានកំរិតខ្ពស់ ហើយការផ្ទុះឡើងចុងក្រោយបំផុតនៃជំងឺកូវីដ១៩ ក្នុងសហគមន៍នៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបង្ហាញយ៉ាងច្បាស់ថា ដំណោះស្រាយងាយស្រួលបំផុតតាម បណ្ដាញអនឡាញគឺជាតម្រូវការចាំបាច់បំផុត។ ដើម្បីចូលរួមចំណែក យើងចង់ធានាឲ្យបានថាអតិថិជនរបស់យើងប្រើជម្រើសបញ្ចូលទឹកប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកទាំងនេះ ដើម្បីកាត់បន្ថយទំនាក់ទំទងជាមួយសាច់ប្រាក់ ឫកាតកោស ដូច្នេះនេះយើងសូមផ្តល់ជូនទិន្នន័យបន្ថែម ចំនួន ១ GB ទៅលើទិន្នន័យសេវាកម្មដែលយើងផ្តល់ជូនស្រាប់។»

សេវាកម្ម Smart @Home ជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត

សេវាកម្មមួយផ្សេងទៀត កំពុងពេញនិយមអំឡុងពេលនៃការរក្សាគម្លាតឲ្យនៅឆ្ងាយពីគ្នាគឺសេវាកម្ម Smart @Home ដែលជាសេវាកម្មភ្ជាប់ Wi-Fi នៅតាមគេហដ្ឋានងាយស្រួលបំផុត ។ ដើម្បីគាំទ្រដល់អតិថិជននៅតាមខេត្ត ដែលទទួលរងផលប៉ះពាល់ភាគច្រើនគឺនៅរាជធានីភ្នំពេញ និងកណ្តាលក្រុមហ៊ុន Smart កំពុងផ្តល់ជូនសេវាដឹកជញ្ជូនដោយឥតគិតថ្លៃរហូតដល់ ៥ ដុល្លារក្នុងមួយគ្រឿង ប្រសិនបើមានការបញ្ជាទិញតាមរយៈ កម្មវិធី Nham24 ឬ កម្មវិធី eGets នៅចន្លោះថ្ងៃទី៣ ខែមីនា ដល់ថ្ងៃទី១៥ ខែមីនា។

លោកស្រី Mila បានបន្ថែមទៀតថា៖ «មនុស្សជាច្រើនស្ថិតក្នុងការធ្វើចត្តាឡីស័ក ឫធ្វើការ ឫសិក្សាពីគេហដ្ឋាន ខណៈពេល ដែលពួកគេកំពុងដើរតួនាទីរបស់ពួកគេ ដូច្នេះដើម្បីធានាឲ្យបានថាមិនមានការធ្វើដំណើរ និងការប្រាស្រ័យទាក់ទងដោយផ្ទាល់ឡើយនោះ នៅក្រុមហ៊ុន Smart យើងចង់ផ្តល់ជូននូវជម្រើសងាយស្រួល និងសុវត្ថិភាពបំផុត ដើម្បីជួយពួកគេរក្សាទំនាក់ទំនងជាមួយគ្រួសារ និងការងារ។»

សេវាកម្ម Smart @Home អនុញ្ញាតឱ្យអតិថិជនទទួលបានអត្ថប្រយោជន៍ជាច្រើនពីសេវាកម្ម Wi-Fi នៅតាមគេហដ្ឋានដោយមិនចាំបាច់ចំណាយថវិកា និងភាពស្មុគស្មាញនៃការតំឡើងបណ្តាញអុិនធឺណិតនៅក្នុងផ្ទះរបស់ពួកគេឡើយ។ សេវាកម្ម Smart @Home ប្រើស៊ីមទូរស័ព្ទចល័ត (Sim Cards) ដើម្បីចែកចាយសេវាអុិនធឺណិតនៅតាមគេហដ្ឋាន។

ក្រុមហ៊ុន Smart Axiata Co., Ltd. គឺ​ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។

ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។

ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។

ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវា GigaGigs by Smart សេវា Pi Pay និងសេវា SmartNas។

ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក។

ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ Facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh

មតិយោបល់