• 2021-03-10 03:36:59
  • ព័ត៌មាន

Yamaha TMax ម៉ូដែលពិសេសថ្មី កម្លាំង ៥៦០សេសេ ផលិតតែ ៥៦០គត់

  • 2021-03-10 03:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Yamaha Europe បានប្រកាសចេញម៉ូតូ Yamaha TMax 20th Anniversary ថ្មី ដើម្បីអបអរសាទរខួបលើកទី ២០ ឆ្នាំនៃម៉ូតូនេះ ហើយវានឹងត្រូវផលិតមានចំនួនកំណត់ ត្រឹមតែ ៥៦០គ្រឿងប៉ុណ្ណោះ។

ម៉ូតូ Yamaha TMax 20th Anniversary នេះទទួលបានការតុបតែងខ្លួនខុសពីម៉ូដែល TMax ធម្មតា ជាច្រើនកន្លែង ដូចជា របាំងផុកខាងមុខ និងក្រោយផលិតពី forged carbon-fibre, កែបឌីហ្សាញថ្មី បែបស្ព័រ និងមានរំលេចថ្នេរដេរពណ៌លឿង ព្រមទាំងតែម និងឡូហ្គូលេខពិសេស ដើម្បីបញ្ជាក់ថាវាជាម៉ូដែល 20th Anniversary។

ម៉ូតូអូតូនេះក៏មានបំពាក់របាំងការពារខ្យល់, មុខងារ Cruise Control, ដៃចង្កូត និងកែបមានមុខងារកម្តៅ ហើយបូមខាងក្រោយអាចសារ៉ចុះឡើងបានផងដែរ។

ក្រៅពីនោះវាមានបំពាក់ចង្កៀង LED, Smart Key, កុងទ័រ TFT-LCD, មុខងារទប់លំនឹង និង អាចជ្រើសរើសម៉ូដនៃការបើកបរបានទៀតផង។ ចំពោះហ្វ្រាំងរបស់វាជាប្រភេទ ហ្វ្រាំងឌីសភ្លោះ (Twin Hydraulic Discs) នៅផ្នែកខាងមុខ ហើយប្រើកង់ទំហំ ១៥អ៊ីញ។

មកដល់ផ្នែកម៉ាស៊ីនវិញ ម៉ូតូ Yamaha TMax 20th Anniversary ប្រើម៉ាស៊ីនទំហំ ២ស៊ីឡាំង ប្រភេទ DOHC មានកម្លាំង ៥៦០សេសេ ហើយក៏មានធុងទឹកស្អំម៉ាស៊ីនដែរ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់