• 2021-03-09 04:17:14
  • ព័ត៌មាន

ដំណឹង Apple ផលិតឡានអគ្គិសនីបើកស្វ័យប្រវត្តិ មិនបានឲ្យ BMW ខ្វល់ចិត្តសូម្បីបន្តិច

  • 2021-03-09 04:17:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​ចុះ​ផ្សាយ​របស់ Bloomberg បាន​ឲ្យ​ដឹង​ថា​នាយក​ប្រតិបត្តិ​ផ្នែក​ហិរញ្ញវត្ថុ​របស់ BMW ​មិន​បាន​ខ្វល់​ចិត្ត​នឹង​ដំណឹង​ចចាមអារ៉ាម​អំពី​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ស្វ័យប្រវត្តិ​របស់ Apple នោះ​ទេ។

លោក Nicolas Peter បាន​និយាយ​ដូច​នេះ​ថា ៖ "ខ្ញុំ​គេង​លក់​បាន​ស្រួល​បំផុត។ ការ​ប្រកួតប្រជែង​គឺ​ជា​រឿង​ដ៏​អស្ចារ្យ​មួយ ដែល​វា​​ជា​កត្តា​ជំរុញ​​​​ទឹក​ចិត្ត​មួយ។ ពួក​យើង (BMW)​​ ឈរ​នៅ​​តំណែង​ដ៏​រឹងមាំ​មួយ ហើយ​យើង​ចង់​បន្ត​ធ្វើ​ជា​ក្រុមហ៊ុន​ឈាន​មុខ​មួយ​ក្នុង​ឧស្សាហកម្ម​យានយន្ត។”

គួរ​ដឹង​ថា​កន្លង​មក នាយក​ប្រតិបត្តិ​ Volkswagen ក៏​បាន​និយាយ​អំពី​ផែនការ​ផលិត​រថយន្ត​អគ្គិសនី​របស់ Apple ផង​ដែរ ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​អំពី​រឿង​ Apple ឈាន​ជើង​ចូល​មុខ​ជំនួញ​​ផលិត​រថយន្ត​នោះ​ទេ ដោយ​និយាយ​ថា​ឧស្សាហកម្ម​យានយន្ត​មិន​មែន​ជា​អ្វី​ដែល Apple អាច​ទន្ទ្រាន​យក​ចំណែក​ទីផ្សារ​ក្នុង​ពេល​តែ​មួយ​យប់​នោះ​ឡើយ៕​​

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់