• 2021-03-09 03:31:28
  • ព័ត៌មាន

រឿងពិតពីក្រោយខ្នងតារាស្រី៣រូប បានលាតត្រដាងម្សិលមិញ ក្នុងថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ

  • 2021-03-09 03:31:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវាសិទ្ធិនារីអន្តរជាតិ តែងតែប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី08 ខែមីនា ជារៀងរាល់ឆ្នាំនៅលើពិភពលោក ដើម្បីសម្តែងនូវការគោរព ស្រលាញ់ និងដើម្បីជាការលើកកម្ពស់សិទ្ធិនារី ដែលជាភេទទន់ខ្សោយឲ្យទទួលបានអ្វីគ្រប់យ៉ាងស្មើនឹងបុរស រហូតដល់គេចាក់ទុកស្ត្រីគឺជាមាតាពិភពលោកថែមទៀតផង។

ជាការពិតណាស់ សម្រាប់មនុស្សម្នាក់ៗសុទ្ធតែមានរឿងនៅពីក្រោយខ្នងរៀងៗខ្លួន ដែលស្ទើរតែគ្មានអ្នកបានដឹងឡើយសូម្បីតែមនុស្សក្បែរខ្លួន និងមនុស្សជុំវិញខ្លួន។ ទោះបីជាពេលខ្លះមនុស្សស្រីខ្លាំងក្លា និងរឹងមាំខាងក្រៅជាមួយការងារយ៉ាងណាក៏ដោយ ប៉ុន្តែមានពេលខ្លះមនុស្សស្រីក៏មានភាពទន់ខ្សោយ និងទន់ជ្រាយត្រូវការការលើកទឹកចិត្តពីក្រុមគ្រួសារ និងពីមនុស្សជាទីស្រលាញ់ផងដែរ។

ជាមួយគ្នានេះផងដែរ សម្រាប់ទិវាសិទ្ធិនារីអន្តរជាតិលើកទី110 កាលពីម្សិលមិញនេះឃើញថាក្រុមហ៊ុនស្មាតហ្វូន OPPO បានបង្ហោះវីដេអូបង្ហាញពីជីវិតការងារ និងជីវិតពិតដែលនៅពីក្រោយខ្នងរបស់តារាស្រីល្បីឈ្មោះចំនួន 3 រូប។ ចង់ដឹងអត់ថា តើតារាស្រីល្បីទាំង 3 រូបនេះគឺជានរណា? ហើយជីវិតពិតនៅពីក្រោយខ្នងគាត់មានអ្វីខ្លះ?

  • ពេជ្រ សោភា ជាកំពូលតារាចម្រៀងស្រីជួរមុខដ៏ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា ដែលទទួលបានការគាំទ្រ និងប្រជាប្រិយភាពខ្លាំងពាសពេញផ្ទៃប្រទេស ប៉ុន្តែនៅពីក្រោយខ្នងរបស់តារាចម្រៀងស្រីរូបនេះ នាងគឺជាសប្បុរសជនមួយរូប ដែលមានចិត្តសប្បុរសធម៌តែងតែលេចមុខជួយដល់ជនក្រីក្រ និងជនរងគ្រោះជាច្រើនផ្សេងៗទៀតដែលត្រូវការជំនួយ។ តោះ!

សូមទស្សនាវីដេអូរបស់កំពូលតារាចម្រៀង ពេជ្រ សោភា ទាំងអស់គ្នា​ ៖ (Dual View Video belong Pich Sophea)

  • Dj Nana ជាពិធីការិនីដ៏ពូកែវោហាស័ព្ទ ដែលអ្នកទាំងអស់គ្នាស្គាល់ថាគឺជាវាគ្មិនដ៏ពូកែខាងដោះស្រាយវិបត្តិគ្រួសារ និងស្នេហា។ Dj Nana គឺជាមនុស្សស្រីម្នាក់បង្កប់ដោយភាពរឹងមាំពេលនៅលើកញ្ចក់ទូរទស្សន៍ និងនៅក្នុងបណ្តាញសង្គម ប៉ុន្តែនៅពីក្រោយខ្នង គាត់គឺជាស្ត្រីមេផ្ទះ និងជាភរិយាល្អម្នាក់សម្រាប់ស្វាមីបណ្តូលចិត្ត និងជាម្តាយដ៏ល្អសម្រាប់កូនជាទីស្រលាញ់។ ទោះបីជាពិធីការិនីរូបនេះមានភាពរឹងមាំកម្រិតណាក៏ដោយ ប៉ុន្តែនាងនៅតែត្រូវការការថ្នាក់ថ្នម និងការលើកទឹកចិត្តពីស្វាមីផងដែរ។

តោះ! សូមទស្សនាវីដេអូរបស់ពិធីការិនីល្បីឈ្មោះ Dj Nana ទាំងអស់គ្នា ៖ (Dual View Video belong Dj Nana)

  • ស្វែង សុជាតា ជាតារាសម្តែងស្រីដ៏មានទេពកោសលល្យខ្ពស់ និងជាតារាសម្តែងជើងចាស់មួយរូបដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជា បន្ទាប់ពីអ្នកនាងបានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាង ២០ ឆ្នាំមកនេះ។ សម្រាប់នៅពីក្រោយខ្នងវិញ គាត់គឺជាស្រ្តីសាមញ្ញម្នាក់មានទាំងភាពទន់ជ្រាយ រឹងមាំ អំណត់អត់ធ្មត់ ហើយក៏ត្រូវទទួលរងបន្ទុកគ្រួសារ មើលថែចិញ្ចឹមបីបាច់កូនៗជាទីស្រលាញ់យ៉ាងកក់ក្តៅថែមទៀតផង។

តោះ! សូមទស្សនាវីដេអូរបស់តារាសម្តែងជើងចាស់ ស្វែង សុជាតា ទាំងអស់គ្នា ៖ (Dual View Video belong Svang Socheata)

ជាក់ស្តែង បន្ទាប់ពីឃើញក្រុមហ៊ុនស្មាតហ្វូន OPPO បានបញ្ចេញនូវវីដេអូខ្លីៗទាំង​ 3 នេះដោយថតបង្ហាញពីជីវិតពិតៗរបស់តារាស្រីដ៏ល្បីឈ្មោះទាំង 3 រូបប្រចាំប្រទេសកម្ពុជា។ ក្នុងនោះក៏ឃើញមានបងប្អូនជាច្រើន រួមទាំងតារាប្រុសស្រីល្បីៗក៏បានចូលរួមថតវីដេអូស្រដៀងនឹងវីដេអូទាំងនេះនៅក្នុងបណ្ដាញសង្គមផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ចំពោះតារាប្រុសៗវិញបានបង្ហោះរូបថតស្អាតៗនៅលើបណ្តាញសង្គម ដោយលើកកម្ពស់ស្ត្រីគឺពួកគាត់បានថតរូបជាមួយវីរៈនារីក្នុងដួងចិត្តគឺអ្នកម្តាយជាទីគោរព និងភរិយា ឬសង្សារដោយក្តីស្រលាញ់ផងដែរ។

សរុបមក គ្រប់ពាក្យពេចន៍ជូនពរ ឬការជូនកាដូពិសេសផ្សេងៗសម្រាប់ស្ត្រីៗដូចជាជីដូន ម្តាយ បងប្អូន កូនស្រី និងមិត្តនារី​​ ក្នុងទិវាសិទ្ធិនារីអន្តរជាតិ ពិតជាមានសារៈសំខាន់ និងអត្ថន័យយ៉ាងជ្រាលជ្រៅសម្រាប់វីរៈនារី ឬស្ត្រីដែលជានិមិត្តរូបក្នុងដួងចិត្តរបស់អ្នក ព្រោះវាបានឆ្លុះបញ្ចាំងនូវការគោរពស្រឡាញ់ ផ្តល់ការកម្លាំងចិត្ត និងតម្លៃដល់ពួកគាត់។ គួររំលឹកផងដែរថា ស្រីនិងបុរសមានសិទ្ធិស្មើគ្នារាល់ថ្ងៃ គ្រប់ពេល គ្រប់ទីន្លែង ដោយមិនមានការរើសអើង និងមិនមែនមានតែមួយថ្ងៃទី08 មីនា នោះទេ៕

សូមទស្សនាវីដេអូខ្លីៗរបស់តារាផ្សេងៗទៀតជាច្រើននៅខាងក្រោមនេះ ៖

មតិយោបល់