• 2021-03-09 03:40:02
  • ហាងឆេងផលិតផល

តម្លៃ Huawei Mate X2 លក់នៅខ្មែរ ជិតស្មើ PCX មួយគ្រឿង!

  • 2021-03-09 03:40:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate X2 ស្មាតហ្វូន​បត់​ជំនាន់​ថ្មី​របស់ Huawei បាន​បង្ហាញ​វត្តមាន​ជា​ផ្លូវ​ការ​សម្រាប់​ទីផ្សារ​ចិន​កាល​ពី​អំឡុង​ចុង​ខែ​កុម្ភៈ​កន្លង​ទៅ ជា​មួយ​រចនាបថ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​ជំនាន់​ដំបូង។

Mate X2 នេះ​មាន​​ដាក់​លក់​តម្លៃ​ប្រមាណ ២ ៧៨៥ដុល្លារ សម្រាប់​ទំហំ 256GB និង​តម្លៃ​ប្រមាណ ២ ៩៤០ដុល្លារ សម្រាប់​ទំហំ 512GB ជា​តម្លៃ​នៅ​ឯ​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​លក់​ចាប់​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ។

ដោយ​ឡែក​នៅ​កម្ពុជា​សង្កេត​ឃើញ​មាន​ហាង​​បាន​បើក​ទទួល​ការ​បញ្ជា​ទិញ​ទុក​មុន​សម្រាប់ Huawei Mate X ដោយ​​ប្រភេទ RAM 8GB និង​អង្គ​ផ្ទុក 256GB គឺ​មាន​តម្លៃ ៣ ៦៩៩ដុល្លារ។ ​

Mate X2 មានអេក្រង់ពីរ ជាប្រភេទ OLED ដោយមាន Refresh Rate 90Hz ដូចគ្នា។ អេក្រង់ខាងក្នុងមានទំហំ ៨អ៊ិញ ដែលមានកម្រិតបង្ហាញ 2480 x 2200 ភីកសែល រីឯអេក្រង់ខាងក្រៅទំហំ ៦,៤៥អ៊ិញ មានកម្រិតបង្ហាញ 2700 x 1160។

ស្មាតហ្វូនបត់ចុងក្រោយរបស់ Huawei នេះប្រើប្រព័ន្ធប្រតិបត្តិការ Android 10 មាន EMUI 11.0 និងដំណើរការដោយបន្ទះឈីប Kirin 9000 មាន RAM 8GB។ Mate X2 ទ្រទ្រង់សេវា 5G និងអាចប្រើប្រាស់ស៊ីមបានពីរ ចំណែកឯរន្ធស៊ីមទីពីរទៀតសោត អាចជំនួសដោយមេម៉ូរីប្រភេទ Nano បានថែមទៀតផង៕

អត្ថបទ៖ សុខហេង

មតិយោបល់