• 2021-03-09 02:05:54
  • ព័ត៌មាន

Ford ចេញភីកអាប់ Super Duty ឆ្នាំ២០២២ ថ្មី អ្នកចូលចិត្តអូស និងដឹកធ្ងន់ៗ ធានាត្រូវចិត្ត

  • 2021-03-09 02:05:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Ford បានប្រកាសចេញជាផ្លូវការ នូវកំពូលភីកអាប់ខ្នាតធំ Super Duty ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយបានបន្ថែមម៉ូដែលថ្មី ក៏ដូចជាអាប់ដេតបច្ចេកវិទ្យានៅក្នុងកាប៊ីនរបស់វាទៀតផង។

រថយន្ត Ford Super Duty ឆ្នាំ២០២២ នេះ ផ្តល់ជម្រើសម៉ូដែល F-250 និង F-350 ហើយក៏មាន Option “Lariat Sport Appearance Package” ដែលជួយតុបតែងលើរូបរាងរបស់វាឲ្យកាន់តែទាក់ទងផងដែរ។ ជាមួយគ្នានេះដែរ Option មួយទៀតដែលពេញនិយមខ្លាំងនោះគឺ "Black Appearance Package” ដោយក្នុងនោះរួមមាន យ៉ាន់ Alloy ពណ៌ខ្មៅ ទំហំ ២០អ៊ីញ, កាងពណ៌ដូចតួខ្លួន, ប៉ាណាមុខខ្មៅ និង ឈ្នាន់ចំហៀងពណ៌ខ្មៅ ជាដើម។

អ្វីដែលជាការអាប់ដេតធំបំផុតសម្រាប់ស៊េរីឆ្នាំ២០២២ នេះ គឺការបំពាក់អេក្រង់ផ្តេកទំហំ ១២អ៊ីញ ដំណើរការដោយប្រព័ន្ធ SYNC4 ជំនាន់ចុងក្រោយបង្អស់ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែ។

រថយន្ត Ford Super Duty ឆ្នាំ២០២២ នេះ ផ្តល់ជម្រើសម៉ាស៊ីនចំណុះ ៧,៣លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៣០សេះ និង ម៉ាស៊ីនចំណុះ ៦,៧លីត្រ ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៧៥សេះ។

Ford អះអាងថា វាមានសមត្ថភាពអាចអូសសណ្តោង និងដឹកបានខ្លាំងជាងគេ ក្នុងចំណោមគូប្រជែង ពោលគឺអាចអូសសណ្តោងបានទម្ងន់ ១១តោន និងដឹកបានទម្ងន់ ៣,៥តោនឯណោះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់