• 2021-03-09 01:50:44
  • ព័ត៌មាន

OPPO ក្លាយជាម៉ាកទូរសព្ទលេខ១ជាលើកដំបូងបំផុតនៅចិន

  • 2021-03-09 01:50:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OPPO បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​ធំ​ជាង​គេ​ជា​លើក​ដំបូង​បំផុត​ក្នុង​ប្រទេស​ចិន។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ Counterpoint Research។

កាល​ពី​ខែ​មករា​កន្លង​ទៅ OPPO កាន់កាប់​ទំហំ​ទីផ្សារ​នៅ​ចិន​បាន ២១% ដែល​អាច​ឈរ​នៅ​តំណែង​លេខ​១។ ចំណែក​ vivo ឈរ​តំណែង​លេខ​២ ជា​មួយ​ទំហំ​ទីផ្សារ ២០% ​​ដូច​គ្នា​នឹង Huawei ដែរ។ បន្ត​បន្ទាប់​មក​គឺ Apple និង Xiaomi កាន់​កាប់​ចំណែក​ទីផ្សារ​ម្នាក់ ១៦%។

គួរ​ដឹង​ថា​នៅ​ខែ​មករា​ចំណែក​ទីផ្សារ​របស់ OPPO បាន​កើន​ឡើង ៣៣% បើ​ធៀប​នឹង​ខែ​ធ្នូ ហើយ​​កើន​ឡើង ២៦% បើ​ធៀប​នឹង​ខែ​មករា​ឆ្នាំ ២០២០។ អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា​ជោគជ័យ​របស់ OPPO គឺ​មាន​ការ​រួម​ចំណែក​ពី​ស្មាតហ្វូន​​លំដាប់​ថវិកា​ត្រកូល Reno5 និង​ស្មាតហ្វូន​ត្រកូល A ដែល​ពួក​វា​សុទ្ធ​តែ​មាន​គាំទ្រ​នូវ​សេវា 5G ជា​មួយ​តម្លៃ​ធូរ​ថ្លៃ៕​

ប្រភព៖ GSMarena ប្រែ​សម្រួល៖ សុខហេង

មតិយោបល់