• 2021-03-09 01:31:34
  • ព័ត៌មាន

ឡាន SUV តម្លៃថោកជាងគេរបស់ Lexus ដាក់លក់នៅខ្មែរតម្លៃប៉ុណ្ណឹង ម៉េចដែរ?

  • 2021-03-09 01:31:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការ កាលពីចុងឆ្នាំ២០១៨ កន្លងទៅ រថយន្ត Lexus UX ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយមកវាត្រូវបានចេញលក់នៅលើ​ទីផ្សារ​សហរដ្ឋអាមេរិក​ ដោយមានតម្លៃ​ចាប់​ពី ៣២ ០០០ ដុល្លារ សម្រាប់ម៉ូដែល UX 200 និង ៣៤ ០០០ដុល្លារ សម្រាប់ម៉ូដែល UX 250h ហើយម៉ូដែល UX នេះត្រូវបានជាប់ឈ្មោះជា SUV មានតម្លៃថោកជាងគេរបស់ក្រុមហ៊ុន Lexus។

ដោយឡែក ថ្មីៗនេះឃ្លាំងលក់រថយន្តមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ បានបង្ហាញឲ្យដឹងពីតម្លៃនៃរថយន្ត Lexus UX 250h ស៊េរីឆ្នាំ២០១៩ ដែលជាប្រភេទ Option “F-SPORT” (FULL OPTIONS) ដោយដាក់លក់ក្នុងតម្លៃខ្ទង់ ៨ម៉ឺនដុល្លារ។

ចំពោះប្រភេទម៉ូដែល UX 200 ​នេះ មាន​ប្រើ​ប្រាស់​ម៉ាស៊ីនចំណុះ ២,០លីត្រ ​ទំហំ ៤ ស៊ីឡាំង កម្លាំង​ ១៦៨ សេះ និង​បើកបរ​វិល​កង់​មុខ។ ជាមួយប្រភេទ F-Sport នេះ វាក៏មានប្រើ​ប្រាស់​យ៉ាន់ Alloy ទំហំ ១៨ អ៊ីញ, សំណាញ់​ខាង​មុខ​រចនាបថថ្មី, កុងទ័ររថយន្តយកលំនាំតាមម៉ូដែល LFA និង​មាន​អេក្រង់​ទំហំ ៨ អ៊ីញ។

លើ​រថយន្ត​នេះ​ក៏​មាន​នូវ​ Lexus Safety System+ 2.0 ដែល​មាន​មុខងារ​សុវត្ថិភាព និង​ជំនួយដល់អ្នកបើកបរជាច្រើនទៀតផងដែរ៕

ប្រភព និងរូបភាព ៖ V99 Auto Shop

អត្ថបទ៖ សេង ឡុង

មតិយោបល់