• 2021-03-04 07:24:17
  • ហាងឆេងផលិតផល

ចាប់ចិត្តទេ! ទូរសព្ទប្រើឈីប Snapdragon 888 មាន RAM12GB មានលក់មួយទឹក

  • 2021-03-04 07:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ​បំពាក់បន្ទះឈីប Snapdragon 888 និងមាន RAM12GB ម៉ូដែល Xiaomi Mi 11 ជាស្មាតហ្វូនកម្លាំងខ្លាំងទី១ ដែល​​បាន​ប្រកាស​ចេញ​នៅ​ដើម​ឆ្នាំ២០២១នេះ។

Xiaomi Mi 11 មានអេក្រង់ទំហំ ៦,៨១អ៊ីញ ប្រភេទ AMOLED មាន refresh rate 120Hz និងប្រើសែនស័រស្គេនម្រាមដៃក្រោមអេក្រង់។ ស្មាតហ្វូននេះប្រើប្រព័ន្ធកាមេរ៉ា៣គ្រាប់ មានសែនស័រមេ 108MP, Telephoto 5MP និង Ultrawide 13MP។ ចំពោះថាមពលថ្មមានទំហំ ៤៦០០mAh ទ្រទ្រង់ការសាកតាមខ្សែកម្លាំង 55W និងការសាកតាម Wireless 50W។

សម្រាប់ Xiaomi Mi 11 មាន ២ជម្រើស​ទំហំ RAM 8GB ទំហំផ្ទុក 128GB។ នៅលើ​ទីផ្សារ​ប្រទេសកម្ពុជា​បច្ចុប្បន្នតាម​ប្រភព​ពី​ហាង សុខលី Xiaomi Mi 11 ថ្មី​លក់មាន​លក់​ម៉ូដែល​មួយ​ទឹក​គឺ Xiaomi Mi 11 ក្នុង​តម្លៃ​ប្រមាណជា ៦៨០ដុល្លារ មានទំហំ RAM 12GB និងទំហំផ្ទុក 256GB។

​តម្លៃថ្មីលក់តាម​ហាង៖

  • Xiaomi Mi 11 ទំហំ RAM 8GB ទំហំផ្ទុក 128GB មាន​តម្លៃ​ខ្ទង់ ៦៩៩ដុល្លារ
  • Xiaomi Mi 11 ទំហំ RAM 8GB ទំហំផ្ទុក 256GB មាន​តម្លៃ​ខ្ទង់ ៧៥៩ដុល្លារ
  • Xiaomi Mi 11 ទំហំ RAM 12GB ទំហំផ្ទុក 256GB មានតម្លៃខ្ទង់ ៧៩៩ដុល្លារ

បញ្ជាក់៖ តម្លៃអាចប្រែប្រួលបន្ទាប់ពីចុះផ្សាយ។

អត្ថបទ៖ ម៉េងងី

មតិយោបល់