• 2021-03-04 04:43:28
  • ព័ត៌មាន

ទោះមិនក្ដាប់តំណែងធំក្នុងទីផ្សារស្មាតហ្វូន តែក្រុមហ៊ុននេះឈរលើកំពូលគេ ក្នុងវិស័យ5G

  • 2021-03-04 04:43:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានក្រុមហ៊ុនជាច្រើនដែលកំពុងវិវឌ្ឍ និងផ្គត់ផ្គង់សេវា 5G ទូទាំងពិភពលោក ដូចជាក្រុមហ៊ុនចិន កូរ៉េខាងត្បូង ហ្វាំងឡង់ និងសហរដ្ឋអាមេរិច ជាដើម។ ប៉ុន្ដែក្រុមហ៊ុនដែលមានបណ្ណប៉ាតង់សម្រាប់រកស៊ីលើរបរបច្ចេកវិទ្យា 5G កម្រិតពិភពលោក ហើយឈរលើតារាងពិន្ទុខ្ពស់ជាងគេ គឺមានតែ Huawei តែប៉ុណ្ណោះ។

គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២១ Huawei កំពុងក្ដាប់បានប៉ាតង់សកម្ម ចំនួន ១៥,៤% ច្រើនជាងក្រុមហ៊ុនឯទៀតៗ បើទោះបីជានៅឆ្នាំ២០២០ ក្រុមហ៊ុននេះបានជួបព្យុះភ្លៀងអាជីវកម្មយ៉ាងច្រើនជាមួយ សហរដ្ឋអាមេរិច យ៉ាងធ្ងន់ធ្ងរក៏ដោយចុះ។

បញ្ជីនៃប៉ាតង់បច្ចេកវិទ្យា 5G កម្រិតពិភពលោកខាងលើនេះ ត្រូវបានចងក្រងដោយ ស្ថាប័ន Iplytics។ គួរបញ្ជាក់ថា ប៉ាតង់កម្រិតភពលោកនេះ គឺមានភាពតឹងរ៉ឺងណាស់ ក្នុងការចុះបញ្ជី និងផ្ដល់ឱ្យ ដោយវាអាចចំណាយពេលដល់ទៅរាប់ឆ្នាំក្នុងការស្នើសុំប៉ាតង់នីមួយៗ៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ កុសល

មតិយោបល់