• 2021-03-01 04:26:24
  • ព័ត៌មាន

​ស្មាតហ្វូន​បត់ Galaxy Z Fold2 ​មាន 5G ​នៅ​ស្រុក​ខ្មែរ​ចេញ​តម្លៃ​លក់​ផ្លូវការ!

  • 2021-03-01 04:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្មាតហ្វូន​បត់​បាន​ជំនាន់​ទី ២ ​គឺ Galaxy Z Fold2 មាន 5G ​របស់​ក្រុមហ៊ុន Samsung ​បាន​បង្ហាញ​វត្តមាន​នៅ​តាម​បណ្ដា​ហាង​​លក់​ទូរសព្ទ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ជា​ផ្លូវការ​ក្នុង​ តម្លៃ​ ២០៣៩ ដុល្លារ​។

បើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែង​រក​ទិញ​យក​មក​ប្រើប្រាស់​ចាប់​ពី​ថ្ងៃ​នេះ​​នឹង​មាន​ការ​ថែម​ជូន​ដោយ​ឥត​គិតថ្លៃ​ដូច​ជា៖ ​នាឡិកា​ដៃ Galaxy Watch ​ម៉ូឌែល​ ​Active2 Under Armour Edition ​តម្លៃ​ ២៤៩ ​ដុល្លារ​, បញ្ចុះតម្លៃ 50% ពេលប្តូរអេក្រង់ថ្មី (រយៈពេល ១ឆ្នាំចាប់គិតពីថ្ងៃទិញ) និងស៊ីម​កាត​របស់ smart ​លេខ​ពិសេសតម្លៃ ១២៩ ដុល្លារជាមួយគម្រោងស្មាតធំហ្ម៎ង ៥២ សប្តាហ៍។

Galaxy Z Fold2 មាន 5G កំពុង​ដាក់​លក់​នៅកម្ពុជា

​ខាងក្រោម​នេះ​គឺ​ជា​ចំណុចពិសេសលេចធ្លោ និងអស្ចារ្យបំផុត​ដែល​មាន​នៅ​លើ​ Galaxy Z Fold2 ដូចជា៖ អេក្រង់មិនទាន់បើក៖ ទំហំ 6.2” ប្រភេទ Super AMOLED, អេក្រង់ពេលបើក៖ ទំហំ 7.6” ប្រភេទ Dynamic Super 2X,ប្រព័ន្ធប្រតិបត្តិការ៖ Qualcomm Snapdragon 865+, ទំហំផ្ទុក(Memory)៖ 256 GB /RAM 12 GB, កាមេរ៉ាមុខ (Cover camera) ៖ 10 MP, កាមេរ៉ា Selfie (Unfolded Selfie Camera) ៖ 10 MP, កាមេរ៉ាក្រោយ៖ 12 MP (Wide), 12 MP (Telephoto), 12 MP (Ultra-Wide) , ថាមពលថ្ម៖ 4500 mAh, ពណ៌៖ Mystic Bronze និង Mystic Black ។

អ្នកក៏អាចអញ្ជើញទៅប៉ះផ្ទាល់ ឬធ្វើការសាកសួរនៅតាមហាងដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់ ឬក៏ទំនាក់ទំនងតាមរយៈលេខទូរស័ព្ទឥតគិតថ្លៃ៖ 1800-203232 ។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត៕

អត្ថបទ៖ រក្សា

មតិយោបល់