• 2021-03-01 04:21:46
  • ព័ត៌មាន

អនាគតនៃបច្ចេកវិទ្យាសាកថ្មលឿនរបស់ OPPO បានបង្ហាញនៅ MWC Shanghai

  • 2021-03-01 04:21:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលថ្ងៃទី 23 កុម្ភៈ 2021 ថ្មីៗនេះ OPPO ដែលជាក្រុមហ៊ុនផលិតឧបករណ៍វៃឆ្លាតឈានមុខគេ បានរៀបចំសន្និសីទជាមួយដៃគូ អំពីបច្ចេកវិទ្យាសាកថ្មល្បឿនលឿន នៅឯព្រឹត្តិការណ៍ សមាជទូរសព្ទពិភពលោក​ នៅសៀងហៃ (MWCS) នៅស្តង់ពិព័រណ៍ OPPO លេខ N2-E40 រួមជាមួយនឹងការបង្កើតថ្មីនៃ ឧបករណ៍សាកថ្ម ការតភ្ជាប់ដោយល្បឿនលឿនបច្ចេកវិទ្យា 5G និងបច្ចេកវិទ្យាវៃឆ្លាតដ៏ទៃផ្សេងទៀតផងដែរ។

បណ្តាដៃគូឈានមុខគេ ពីវិស័យនៃឧស្សាហកម្មបច្ចេកវិទ្យានានា រួមទាំងគ្រឿងអេឡិចត្រូនិច និងក្រុមហ៊ុនការផលិតបន្ទះឈីប ក៏ដូចជាអ្នកជំនាញខាងបច្ចេកវិទ្យាសាកថ្មពីមន្ទីរពិសោធន៍បច្ចេកវិទ្យាទូរគមនាគមន៍ចិន CCTL (China Telecommunication Technology Labs) បានមកជុំគ្នាដើម្បីពិភាក្សាអំពីអនាគតនៃបច្ចេកវិទ្យាសាកថ្មលឿននេះ។

ក្នុងឱកាសនៃពិព័រណ៍នោះដែរ ក្រុមហ៊ុនក៏បង្ហាញគំរូឧទាហរណ៍ជាច្រើននៃផលិតផលសាកលឿនដែលមានលក្ខណៈពិសេសៗក្នុងស្តង់ពិព័រណ៍ OPPO រួមទាំងបច្ចេកវិទ្យាសាកថ្ម 125W ដែលអាចសាកថ្មទូរសព្ទទំហំ 4,000mAh ដល់ បានពេញ 100% ត្រឹមតែ20នាទី និងផលិតផលសាកថ្មឥតខ្សែ 65W AirVOOC ដែលសាកលឿនពេញត្រឹមតែ 30នាទី និងផលិតផលពីដៃគូជាច្រើនដែលបានទទួលអាជ្ញាប័ណ្ណពីបច្ចេកវិទ្យា OPPO ។

លោក Henry Tang នាយករងនៃវិទ្យាស្ថានស្រាវជ្រាវសកលរបស់ OPPO ត្រូវបានគេអញ្ជើញជាវាគ្មិនពន្យល់អំពីការច្នៃប្រឌិតនៃបច្ចេកវិទ្យាថ្មី 5G នៅក្នុងកិច្ចប្រជុំកំពូលអំពីការច្នៃប្រឌិតនិងវិនិយោគបច្ចេកវិទ្យា 5G ដែលបានរៀបចំនៅឯសមាជទូរសព្ទពិភពលោកក្នុងក្រុងសៀងហៃ (MWCS)។

លោក Henry Tang

ក្នុងកិច្ចប្រជុំនោះលោកបាននិយាយថា “ក្រុមហ៊ុន OPPO ជឿជាក់យ៉ាងមុតមាំថាបច្ចេកវិទ្យា 5G នឹងផ្លាស់ប្តូររបៀបដែលយើងរស់នៅ។ បច្ចេកវិទ្យានេះគឺគ្របដណ្តប់និងពង្រីកសមត្ថភាព ដែលយើងនឹងឃើញតាមកម្មវិធីថ្មីៗរីកដុះដាលនៅក្នុងវិស័យជាច្រើន ដែលនាំមកនូវបទពិសោធន៍និងបច្ចេកវិទ្យាថ្មីប្លែកដែលមិននឹកស្មានដល់ពីអ្នកប្រើប្រាស់។ យើងបានចូលរួមក្នុងការអភិវឌ្ឍស្តង់ដារបច្ចេកវិទ្យា 5G ជាសកល  ដោយបាននឹងកំពុងបន្តផលិតឧបករណ៍ផ្សេងៗទៀត ដោយការដាក់ពង្រាយបច្ចេកវិទ្យា 5G ថ្មីៗ ដូចជាទូរទស្សន៍ និងឧបករណ៍ CPE, AR ជាដើម“ ។

ទីតាំងស្តង់ពិព័រណ៌ OPPO ក៏បានបង្ហាញលក្ខណៈពិសេសនៃបច្ចេកវិទ្យាច្នៃប្រឌិតថ្មីជាច្រើនចំនួន4 ធំៗ  រួមទាំងបច្ចេកវិទ្យាសាកថ្មលឿនផងដែរ។

អនាគតនៃឧបករណ៍បច្ចេកវិទ្យាប្រើក្នុងផ្ទះ៖ OPPO ក៏បានបង្ហាញពីរបៀបថាតើឧបករណ៍បច្ចេកវិទ្យាអ៊ីនធើណេត (IoT) អាចធ្វើប្រើនិងទំនាក់ទំនងគ្នាលឿនជាងមុនក្នុងផ្ទះរបស់យើងរឹតតែប្រសើរ។​​ ឧបករណ៍បច្ចេកវិទ្យា 5G CPE Omni គឺជាចំណុចស្នូល ដែលមានសមត្ថភាពបង្វែរសញ្ញាបច្ចេកវិទ្យា 5G ទៅជាប្រព័ន្ធ Wi-Fi ​ដែលមានស្ថេរភាពនិងល្បឿនលឿនបំផុត តាមរយៈប្រព័ន្ធអង់តែនពីរដែលមានអាជ្ញាប័ណ្ណកម្មសិទ្ធិរបស់ OPPO។

ប្រព័ន្ធអង់តែន O-Reserve 5G៖ គឺជាប្រព័ន្ធអង់តែន ដែលប្រើប្រេកង់ Sub-6GHz 5G ដោយជ្រើសរើសអង់តែនចំនួន4ក្នុងចំណោមអង់តែន 8 ដោយស្វ័យប្រវត្តិក្នុងពេលតែមួយ ដើម្បីទទួលបានសញ្ញាល្អបំផុត។ ក្នុងពេលជាមួយគ្នានេះបច្ចេកវិទ្យា O-Motion 360° អាចបង្វិលអង់តែនបានយ៉ាងពេញលេញ ដោយធានាថាឧបករណ៍ CPE ត្រូវបានដាក់សម្រាប់ការទទួលសញ្ញា 5G mmWave ខ្លាំងនិងល្អបំផុត។ ក្រុមហ៊ុន OPPO, Qualcomm និង Ericsson ថ្មីៗនេះ បានបញ្ចប់ការធ្វើតេស្តប្រកបដោយជោគជ័យនៃបច្ចេកវិទ្យា 5G mmWave ជាមួយ 5G CPE Omni ដោយសម្រេចបាននូវល្បឿនតំណភ្ជាប់លឿនខ្លាំង 4.06Gbps។

ក្នុងព្រឹត្តិការណ៌សមាជទូរសព្ទពិភពលោកក្នុងក្រុងសៀងហៃ អ្នកចូលរួមអាចទស្សនានៅស្តង់ OPPO និងស្វែងយល់បន្ថែមអំពីប្រព័ន្ធអង់តែនរបស់ Omni និងបច្ចេកវិទ្យា 5G ផ្សេងៗទៀត​ ពិសេសក៏អាចទទួលបទពិសោធន៍បច្ចេកវិទ្យាតេស្តនិងមើល Augmented Reality (AR) និងលេងហ្គេមក្នុងទម្រង់ថ្មីក្នុងស្តង់នោះផងដែរ។

បច្ចេកវិទ្យាថ្មីប្លែកនាពេលអនាគត (Futuristic Technologies)៖ អ្នកចូលរួម MWCS អាចទស្សនា​​ បានយ៉ាងជិតចំពោះទម្រង់គំរូទូរសព្ទជាគំនិតនៃ OPPO X 2021​ (concept phone) ដែលអាចរុញពន្លាអេក្រង់បាន ទំហំអេក្រង់ពី 6.7” ពន្លាបានដល់ទំហំ 7.4”។ ក្នុងព្រឹត្តិការណ៌នោះ អ្នកចូលរួមក៏អាចឃើញពីបច្ចេកវិទ្យាសាកថ្មបានលឿន និងរហ័សជាមួយនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែថ្មីរបស់ OPPO​ (Wireless Air Charging) ដែលអាចផ្តល់ថាមពលដល់ 7.5W ជាមួយនឹងការបង្កើតថ្មីដោយប្រើកម្លាំងម៉ាញ៉េទិក ដើម្បីដកចេញនូវភាពរអាក់រអួលខ្លះនៃបច្ចេកវិទ្យាសាកឥតខ្សែដទៃទៀត ដោយដំណើរការបានភ្លាមៗនៅពេលដែលឧបករណ៍នេះស្ថិតនៅចម្ងាយ 10សង់ទីម៉ែត្រពីគ្នា ។

ស្មាតហ្វូនស៊េរី OPPO Reno ចុងក្រោយដែលលក់ដាច់បំផុតនោះគឺ Reno 5 ក៏ត្រូវបានដាក់បង្ហាញផងដែរ ​រួមមាន Reno 5, Reno5 Pro + 5G (Artist Limited Edition) ។ ចំពោះ OPPO Reno5 Pro + 5G (Artist Limited Edition) រចនាយ៉ាងពិសេសដោយសហការជាមួយវិចិត្រករដ៏ល្បី Joshua Vides ដែលជាទូរសព្ទដ៏ស្រស់ស្អាតនេះ មានការរចនាពណ៌ផ្លាស់ប្តូរពន្លឺពណ៌ខាងក្រោយរបស់វាពីប្រាក់ទៅពណ៌ខៀវ ដោយប្រើកពា្ចក់អេឡិចត្រូនិចពិសេស (electrochromic glass)។

ព័ត៌មានលម្អិតអំពីផលិតផលនិងបច្ចេកវិទ្យាថ្មីរបស់ OPPO ដែលបានដាក់តាំងនៅ MWC Shanghai លោកអ្នកអាចតាមដាន ផ្លូវការតាម link វេបសាយខាងក្រោមនេះ៖ https://events.oppo.com/en/oppo-mwc-2021/

ខាងក្រោមនេះជាវីដេអូលម្អិតអំពីការរៀបចំនិងចូលរួមពិព័រណ៌ដោយផ្ទាល់របស់ស្តង់ OPPO៖

មតិយោបល់