• 2021-03-01 03:56:03
  • ព័ត៌មាន

ZenBook Series ឡេបថប់ដែលស្ដើងជាងគេរបស់ ASUS បានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ

  • 2021-03-01 03:56:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាម៉ូឌែល ZenBook ស៊េរី របស់ក្រុមហ៊ុន ASUS គឺមានរូបរាងស្ដើង ស្រាលនិងមានសមត្ថភាពខ្លាំងជាងគេបំផុត។ ឡេបថប់របស់ ASUS ZenBook ស៊េរីថ្មីៗនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel®Iris® Xe ជំនាន់ថ្មី សម្រាប់ឡេបថប់ដែលស្តើង ស្រាលនិងផ្តល់ឲ្យអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ចុងក្រោយក្នុងការច្នៃប្រឌិត និងកំសាន្ត។

ប្រព័ន្ធដំណើរការ Intel Core ជំនាន់ទី ១១ ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់ល្បឿនលឿននិងមុខងារដែលមិនធ្លាប់មានសម្រាប់អ្នកប្រើប្រាស់កុំព្យូទ័រប្រចាំថ្ងៃហើយរួមបញ្ចូលជាមួយនឹង Intel Evo ធ្វើឲ្យការប្រើប្រាស់ថាមពលថ្មប្រកបដោយប្រសិទ្ធភាព បូករួមទាំង WiFi 6 ធ្វើឲ្យល្បឿននៃអ៊ីនធឺណែតប្រព្រឹត្តទៅបានយ៉ាងលឿនបំផុត។

ខាងក្រោមនេះជាឡេបថប់ស៊េរី ZenBook ថ្មីប្រចាំឆ្នាំដែលបានមកដល់ទីផ្សារប្រទេសកម្ពុជា៖

ZenBook Duo 14 (UX482)

ASUS ZenBook Duo 14 (UX482) The Laptop of Tomorrow ស៊េរី២០២១ គឺជាកុំព្យូទ័រយួរដៃ Intel Evo ™ ដែលមានទំហំ ១៤ អ៊ីញ ទម្ងន់ 1.6Kg និងមានកម្រាស់ 16.9mm​ បំពាក់នូវអេក្រង់ ASUS ScreenPad Plus ដែលជាអេក្រង់ទី២ របស់ឡេបថប់ ដំណើរការយ៉ាងរលូនជាមួយនឹងអេក្រង់ FHD NanoEdge ធំទូលាយងាយស្រួលធ្វើកិច្ចការច្រើនក្នុងពេលតែមួយ។

ZenBook Duo 14 ដែលមានរូបរាងស្ដើងប៉ុន្តែអាចធ្វើ ធុនធ្ងន់បានយ៉ាងរលូនជាមួយនឹងការរួមបញ្ចូលគ្នារបស់ CPU Intel Core ជំនាន់ទី ១១ និងក្រាហ្វិច Intel Iris® Xe ឬជម្រើសនៃក្រាហ្វិកដាច់ពីគ្នារបស់ NVIDIA GeForce® MX450 ។

ZenBook Duo 14 ក៏មានបំពាក់បច្ចេកវិទ្យា ASUS Intelligent Performance Technology ជាបច្ចេកវិទ្យាដែលធ្វើការជាមួយ CPU Intel Processors ជំនាន់ទី ១១ ដើម្បីបង្កើនប្រសិទ្ធភាពដល់ទៅ ៤០ ភាគរយបើប្រៀបធៀបនឹងកុំព្យូទ័រយួរដៃស្តង់ដារស្រដៀងគ្នាដទៃទៀត។

ZenBook Duo 14 មានកម្រិតពណ៌អេក្រង់ត្រឹមត្រូវជាមួយនឹង 100% sRGB។ អាយុកាលថ្មត្រូវបានបង្កើនដល់ ១៧ ម៉ោងពិសេសសម្រាប់ការប្រើប្រាស់ពេញមួយថ្ងៃហើយមុខងារសាក USB-C Easy Charge ផ្តល់នូវការសាកថ្មដែលអាចប្រើបានទាំងពីឧបករណ៍សាក USB-C Power Delivery ឬឧបករណ៍បញ្ចូលភ្លើង USB-C ។ ឡេបថប់នេះមានតម្លៃ $1499។

ASUS ZenBook Flip S13 (UX371)

ZenBook Flip S13 World’s Thinnest 13” 4K OLED Convertible Laptop គឺជាកុំព្យូទ័រយួរដៃ ASUS ដំបូងគេដែលទទួលបានគំរោង Intel Evo platform design ដែលជាគម្រោងពិសេសរបស់ Intel ប្រើសម្រាប់តែឡេបថប់ដែលមានសមត្ថភាពខ្លាំង និង​រាងស្ដើងតែប៉ុណ្ណោះ។ នេះគឺជាកុំព្យូទ័រយួរដៃដែលអាចយកតាមខ្លូនបានយ៉ាងស្រួលដែលកម្រាស់ 13.9 mm និង ទម្ងន់ 1.2kg។ អេក្រង់​ touchscreen ដែលមានពណ៌អេក្រង់ច្បាស់កម្រិត Ultra-Vivid 4K UHD OLED NanoEdge PANTONE ជាមួយនឹងអេក្រង់ធំទូលាយកម្រិតពណ៌ 100% DCI-P3 color gamut និង VESA DisplayHDR 500 True Black-certified សម្រាប់ពណ៌ខ្មៅ និងភាពឌិតនៃពណ៌អេក្រង់។

ZenBook Flip S មានការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហម និង អាចបត់បានរហូតដល់ 360° ។ ប្រព័ន្ធដំណើរការមានរហូតដល់ Intel Core i7 ជំនាន់ទី ១១ ជាមួយនឹងក្រាហ្វិក Intel Iris Xe រួមបញ្ចូលជាមួយរ៉េមរហូតដល់ទៅ 16GB និង 1 TB PCIe® 3.0 x4 SSD ។ សម្រាប់រន្ធដំណរភ្ជាប់ ZenBook Flip S ផ្តល់នូវរន្ធដោត Thunderbolt ™ 4 USB-C®ចំនួន ២, រន្ធ USB 3.2 Gen 1 Type-A និងរន្ធ HDMI ។ ថ្មដែលមានសមត្ថភាពខ្ពស់នៅក្នុង ZenBook Flip S អាចកាន់បានរយៈពេលរហូតដល់ ១៥ ម៉ោងឯណោះ គឺគ្រប់គ្រាន់សម្រាប់ការធ្វើការពេញមួយថ្ងៃ។ ឡេបថប់នេះមានតម្លៃប្រហែល $១៣៩៩។

ASUS ZenBook S13 (UX393)

ZenBook S13 World’s Lightest 3:2 Frameless Touchscreen Laptop គឺជាកុំព្យូទ័រយួរដៃទំហំ ១៣,3 អ៊ីញ មានកំរាស់ 15.7mm និងទម្ងន់ 1.35kg និងត្រូវបានរចនាឡើងបានយ៉ាងល្អប្រសើរជាមួយនឹងការបង្រួមដោយលោហៈធាតុដែលមានរាងតូចច្រឡឹងដែលបង្កើតនូវរូបសណ្ឋានផលិតភាពថ្មីគួរឱ្យចាប់អារម្មណ៍។ វាត្រូវបានគេបំពាក់អេក្រង់ទំហំ 3.3K (3300 x 2200) NanoEdge PANTONE touchscreen ដែលមានទំហំអេក្រង់ ៣: ២ ជាប្រភេទទំហំអេក្រង់ថ្មីប្លែក និង​ធ្វើឲ្យអ្នកមានអារម្មណ៍ធំល្មមងាយស្រួលយកតាមខ្លួន។

ថ្មដែលមានសមត្ថភាពខ្ពស់ 67Wh ជាមួយនឹងការសាកបានយ៉ាងឆាប់រហ័សដែលមាននៅ ZenBook S រហូតដល់ 12 ម៉ោង។​ការរចនាលំដាប់ខ្ពស់ប្រកបដោយភាពប្រណិតដែលមានពណ៌ខ្មៅ (Jade Black) ជាមួយនឹងការរំលេចដោយពណ៌ទង់ដែងពណ៌ក្រហមនិងអក្សរឡូហ្គូ ASUS នៅចំកណ្តាលបន្ថែមភាពទាក់ទាញយ៉ាងល្អឥតខ្ចោះ។

ចំពោះការដំណើរការល្អឥតឈប់ឈរ ZenBook S ត្រូវបានបំពាក់ដោយ Intel Core i7 ជំនាន់ទី ១១ ដែលមានរ៉េមរហូតដល់ ១៦ ជីហ្កាបៃនិង 1TB PCIe 3.0 x4 M.4 SSD។ វាមានរន្ធដោត HDMI និងUSB 3.2 Gen 1 Type-A រួមជាមួយនឹងរន្ធដោត Thunderbolt 4 USB-C ចំនួន ២ និងរន្ធដោតកាត MicroSD ។ ឡេបថប់នេះមានតម្លៃ $1499។

ASUS ZenBook Flip 13 (UX363)

ZenBook Flip 13 World’s Thinnest 13” OLED Convertible Laptop មានកម្រាស់ត្រឹមតែ 13.9mm និងទម្ងន់ 1.3kg មានអេក្រង់ដែលអាចបើកបានរហូតដល់ 360°។ ជាមួយនឹងថ្មដែលមានសមត្ថភាពខ្ពស់ ៦៧ Wh ដែលអាចដំណើរការបានរហូតដល់ទៅ ១៤ ម៉ោងលើការសាកម្តង ZenBook Flip 13 គឺល្អសម្រាប់ការធ្វើការប្រចាំថ្ងៃ។ ZenBook Flip 13 បំពាក់អេក្រង់ដែលធំទូលាយ NanoEdge FHD OLED touchscreen ដែលអាចប្រើប្រាស់ជាមួយនឹងប៊ិច ASUS Pen។ ឡេបថប់នេះមានតម្លៃ $1299។

ASUS ZenBook 14 Ultralight (UX435EAL)

ZenBook 14 World’s Lightest 14” ZenBook, only 990g មានទម្ងន់ត្រឹមតែ990ក្រាម ZenBook 14 Ultralight មានរួមបញ្ចូលទាំងភាពងាយស្រួលក្នុងការយកតាមខ្លូនជាមួយនឹងសមត្ថភាពដំណើរការខ្លាំង និងមានរូបរាងស្អាតដែលជាជម្រើសដ៍ល្អសម្រាប់អ្នកដែលចូលចិត្តយកលេបថបតាមខ្លួន។​

ZenBook 14 Ultralight ដំណើរការដោយប្រព័ន្ធដំណើរការ Intel Corei7 ជំនាន់ទី១១ជាមួយនឹងទំហំរ៉េម 8GB និង16GB on board រួមជាមួយ SSD 512GB និង 1TB ជាមួយក្រាហ្វិក Intel Iris Xe​​​ (UX435EAL) រឺក្រាហ្វិកដាច់ NVIDIA® GeForce® MX450 (UX435EG)។

ZenBook 14 Ultralight ត្រូវបានបំពាក់នូវគែមដ៏ស្តើងដែលសឹងតែមិនមានគែមសោះនៅជ្រុងទាំង៤នៃអេក្រង់ ដែលពិសេសខ្លាំងត្រង់វាស្តើងខ្លាំងដែលលាតដណ្តប់សឹងតែ92%នៃផ្ទៃលេប។ ជាមួយសំណុំនៃរន្ធI/O port ,រួមបញ្ចូលទាំង រន្ធ Thunderbolt 4 USB -C ចំនួន២, USB3.2 Gen1 Type-A, រន្ធHDMI2.0និងរន្ធ Micro SDមួយ។ វាក៏បានរួមបញ្ចូលទាំងIntel wifi6ដែលជា​បច្ចេកវិទ្យាលឿនក្នុងការភ្ជាប់ ដែលមានបន្ថែមជាមួយនឹង ASUS WiFi Master technology។

អ្វីដែលកាន់តែពិសេសទៀតនោះគឺឡេបថប់នេះមាន ScreenPad ដែលមានមុខងារនិងអត្ថប្រយោជន៍ថ្មីៗជាច្រើនក្នុងការជួយបង្កើតផលិតភាពនៃការធ្វើការដែលជួយឲ្យមានលំហូរការងារកាន់តែមានប្រសិទ្ធភាព។ ឡេបថប់នេះមានតម្លៃ $1299។

ASUS ZenBook 14 (UX425 និង UM425)

Zenbook 14 (UX425) World’s Thinnest 14” Laptop with Full I/O Ports គឺជាលេបថបទំហំ 14 អ៊ីង ជំនាន់ថ្មីនៃត្រកូល Zenbook ដែលមានរូបរាងកាន់តែស្រាល និង​ស្តើង ជាងជំនាន់មុនៗ។ ​Zenbook 14 មានទំងន់​ត្រឹមតែ 1.13kg ហើយម៉ូដែលទាំងពីរមានកម្រាស់ស្តើងត្រឹមតែ 13.9mm ប៉ុន្តែការរចនាដ៏ស្តើងនេះ ក៏នៅតែផ្តល់ជូននូវកន្លែងរន្ធដោតទូលាយល្អដូចជា រន្ធ HDMI, រន្ធ USB Type-A , USB-C, និង MicroSD card reader។ អេក្រង់សឹងតែគ្មានគែម NanoEdge display ផ្តល់ជូននូវបរិវេនអេក្រង់ដល់ទៅ 90% នៃផ្ទៃលេបថប ជាមួយនឹងមុខងារ Ultra-low power 1-watt display ដែលអាចប្រើប្រាស់ថ្មបានយូរ។

អ្នកប្រើប្រាស់នឹងទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់ ASUS NumberPad 2.0, និង ការប្រប្រាស់ថ្មបានដល់ទៅ 21 ម៉ោង, Zenbook13/14 មានជម្រើសពីរពណ៌ដ៏ស្រស់ស្អាតគឺ ពណ៌ ប្រផេះ(Pine Grey) និង​ ពណ៌ ស បែកស្វាយ Lilac Mist។ កម្លាំងខ្លាំងរបស់ CPU Intel Core processor ជំនាន់ទី11 មាន រ៉េម 16GB ដែលអាចធ្វើការបានជាច្រើនមុខក្នុងពេលតែមួយ ជាមួយនឹង 512G SSD និង ប្រព័ន្ធ Wifi6 ចុងក្រោយគេបង្អស់ ដែលធ្វើអោយការងាររបស់អ្នកកាន់តែល្អឥតខ្ចោះ។

ឡេបថប់នេះមានតម្លៃ $1049។ រីឯ UM425 វិញជាប្រភេទឡេបថប់ដែលបំពាក់ដោយ CPU R7-4700 របស់ AMD ចុងក្រោយគេបង្អស់។ សម្រាប់ specs នេះផងដែរគឺមានតម្លៃ $849។

សម្រាប់ឡេបថប់របស់ក្រុមហ៊ុន ASUS ទាំងអស់អាចរកជាវបានតាមរយៈហាងដែលជាតំណាងចែកចាយខាងក្រោម៖

មតិយោបល់