• 2021-03-01 02:34:07
  • ព័ត៌មាន

Rolls-Royce Ghost ២០២១ ចេញលក់នៅថៃ ១លានដុល្លារគត់ មិនឲ្យពិបាកតថ្លៃ

  • 2021-03-01 02:34:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល ៥ខែបន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការ ឥឡូវនេះរថយន្ត Rolls-Royce Ghost ស៊េរីឆ្នាំ២០២១ បានចេញលក់នៅក្នុងប្រទេសថៃហើយ ជាមួយនឹងតម្លៃ ៣២,៧លានបាត ឬស្មើនឹង ១លានដុល្លារ សម្រាប់ប្រភេទតួស្តង់ដារ ខណៈប្រភេទតួវែង មានតម្លៃ ៣៦,៨លានបាត ឬស្មើនឹង ១,២លានដុល្លារ។

រថយន្ត Rolls-Royce Ghost ជំនាន់ទី២ ប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្វីដែលរឹតតែពិសេសគឺ Ghost ថ្មី មានបន្ថែមប្រព័ន្ធបូម Planar Suspension System ដែលចំណាយការផលិត និងធ្វើតេស្តអស់រយៈពេល ១០ឆ្នាំ ទើបចេញជាលទ្ធផលសម្រេច។ មុខងារនេះប្រើកាមេរ៉ាដើម្បីមើលផ្លូវនៅខាងមុខ និងត្រៀមប្រព័ន្ធជើងក្រោមរបស់ខ្លួនរួចជាស្រេច សម្រាប់ស្ថានភាពផ្លូវនៅខាងមុខ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់