• 2021-02-25 01:31:35
  • ព័ត៌មាន

នៅក្រោយអេក្រង់បត់បានរបស់ OPPO, Xiaomi និង Google គឺមានយក្សបច្ចេកវិទ្យាកូរ៉េឈរនៅពីក្រោយ

  • 2021-02-25 01:31:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

៣ឆ្នាំចុងក្រោយនេះ អាចរាប់ថាជាសម័យស្មាតហ្វូនអេក្រង់បត់បាន ដោយយើងឃើញមាន Galaxy Fold និង Mate X ចេញឆ្នាំ២០១៩ រួមទាំង Motorola Razr ចេញឆ្នាំ២០២០។ ការផលិតទាំងនេះមិនធ្វើឱ្យក្រុមហ៊ុនដទៃសំងំស្ងៀមនោះទេ ធ្វើឱ្យក្រុមហ៊ុនចិន OPPO និង Xiaomi ក៏ដូចជា Google របស់អាមេរិច សុទ្ធតែលេចដំណឹងថា មានបំណងផលិតស្មាតហ្វូនអេក្រង់បត់ផងដែរ។

ប៉ុន្ដែយ៉ាងណាក៏ដោយសារ ស្ថិតក្នុងភាពជោគជ័យរបស់ Samsung ដែលលោតចូលទីផ្សារស្មាតហ្វូនអេក្រង់បត់ ធ្លាប់មានបរាជ័យនិងជោគជ័យមុនគេ មានដំណឹងចចាមអារាមច្បាស់ៗពី The Elec ថា Samsung និងផ្គត់ផ្គង់អេក្រង់បង់បាន ឱ្យទៅក្រុមហ៊ុនស្មាតហ្វូនចិន និងអាមេរិច ខាងលើ ដើម្បីបំពាក់លើស្មាតហ្វូនអេក្រង់បត់របស់ខ្លួន។

និយាយពី OPPO ដោយយោងតាមដំណឹងចចាមអារាមកន្លងមក OPPO នឹងបញ្ចេញស្មាតហ្វូនបត់បែបបញ្ឈរ ដែលអេក្រង់បត់ទាំងនោះនឹងផ្គត់ផ្គង់ដោយ Samsung ជាមួយសហការណ៍ជាមួយក្រុមហ៊ុនចិន BOE និង Visionox។

ចំណែកឯ Xiaomi យោងតាមរូបភាពលេចធ្លាយកាលពីខែមុន ស្មាតហ្វូនបត់របស់ពួកគេនឹងមានរូបរាងដូចទៅនឹង Galaxy Fold ដូចច្នោះដែរ ដោយអេក្រង់បត់នឹងត្រូវផ្ដល់ដោយ Samsung និងក្រុមហ៊ុនចិនពីរទៀត គឺ BOE និង CSOT។

ចុងក្រោយគឺ Google បើទោះបីមិនមានដំណឹងលេចធ្លាយពីស្មាតហ្វូនអេក្រង់បត់មួយនេះច្រើនក៏ពិតមែន ប៉ុន្ដែតាមរបាយការណ៍បង្ហាញថា Samsung កំពុងតែសំងំផលិតបន្ទះបង្ហាញ OLED ខ្នាត ៧,៦អ៊ិញ សម្រាប់ក្រុមហ៊ុនអាមេរិចមួយនេះ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់