• 2021-02-22 03:06:42
  • ព័ត៌មាន

បែកធ្លាយរូបរាងកាស AirPods 3 រាងកាត់តាម AirPods Pro

  • 2021-02-22 03:06:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានរូបភាពលេចធ្លាយច្បាស់ៗពីកាសឥតខ្សែ AirPods ជំនាន់ទី៣ និងប្រអប់សាកថ្មរបស់វា នេះបើយោងទៅតាមប្រភព 52audio ដែលបានបញ្ចេញជារូបភាព 3D render។

AirPods ជំនាន់ថ្មីនេះដែលប្រភព 52audio បានទម្លាយ គឺដូចគ្នាទៅនឹងដំណឹងលេងធ្លាយកន្លងមក ដែលថា AirPods 3 នឹងខ្ចីរចនាបទតួខ្លួនរបស់ AirPods Pro ធ្វើឱ្យវាមានទំហំតូចជាងមុន ប្រើសារធាតុស៊ីលីកូនភ្ជាប់នឹងត្រចៀក ប៉ុន្ដែមិនមានមុខងារបន្ថយសំឡេងរំខាន (Active Noise Canceling) នោះទេ។

លើសពីនេះ មានការរំពឹងទុកថា វាអាចនឹងប្រើប្រព័ន្ធកាត់បន្ថយសម្ពាធ (pressure-relieving system) ដើម្បីសម្រួលដល់ការពាក់កាសក្នុងរយៈពេលយូរ។ ចំណែកប្រអប់សាកថ្មកាសឥតខ្សែវិញគឺប្ដូរទៅរាងចតុកោណកែង និងមានភ្លើង LED បញ្ជាក់ពីការសាកថ្ម។ ចំពោះថាមពលថ្មរបស់កាសនេះ មានការអះអាងថានឹងនៅរក្សាថាមពលប្រើប្រាស់បានចំនួន៥ម៉ោងដដែល ដូច AirPods ជំនាន់មុន។

តាមប្រភពខាងលើដដែល AirPods ជំនាន់ទី៣ អាចនឹងប្រកាសចេញលើទីផ្សារអំឡុង ខែមីនា ខាងមុខនេះ ស្របពេលនឹងសារព័ត៌មាន Bloomberg លើកឡើងថា Apple នឹងមានព្រឹត្តិការណ៍មួយនៅ ថ្ងៃទី១៣ ខែមីនា នាពេលខាងមុខនេះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់