• 2021-02-19 04:58:09
  • ព័ត៌មាន

តើផ្នែកខាងក្នុងនៃរថយន្តពណ៌អ្វី ដែលមានប្រជាប្រិយភាពជាងគេ?

  • 2021-02-19 04:58:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធដំណើរការនៃរថយន្ត ទំនុកចិត្ត និងការសន្សំសំចៃសាំងជាកត្តាចំបងមួយសម្រាប់លោកអ្នក រាល់ពេលដែលលោកអ្នកស្វែងរកទិញរថយន្តថ្មី។ ប៉ុន្តែបើលោកអ្នកចំណាយពេលច្រើននៅក្នុងរថយន្តរបស់លោកអ្នក គុណសម្បត្តិផ្នែកខាងក្នុងនៃរថយន្តក៏ជាចំនុចសំខាន់ផងដែរ។ ប្រសិនបើលោកអ្នកចំណាយពេលច្រើនដើម្បីធ្វើដំណើរតាមផ្លូវ រថយន្តដែលមានគុណភាពល្អ ព្រមទាំងមានផាសុខភាពផ្នែកខាងក្នុងពិតជាសាកសម្យសម្រាប់លោកអ្នក។

ពណ៌នៃរថយន្ត គឺជាជម្រើសសំខាន់មួយដែលលោកអ្នកត្រូវធ្វើការសម្រេចចិត្តនៅពេលដែលលោកអ្នកទិញរថយន្ត។ មនុស្សភាគច្រើនបានផ្តោតខ្លាំងទៅលើពណ៌ផ្នែកខាងក្រៅនៃរថយន្ត ប៉ុន្តែពួកគាត់បែជាមើលរំលងពណ៌ផ្នែកខាងក្នុងនៃរថយន្តវិញ។ ហេតុអ្វីបានជាពណ៌ផ្នែកខាងក្នុងនៃរថយន្តសំខាន់? ការជ្រើសរើសម៉ូឌពណ៌ នៃសាច់ក្រណាត់ ក៏អាចបង្កើនភាពស៊ីវីល័យនៃរថយន្តផងដែរ ជាពិសេសនៅពេលដែលអតិថិជនពិចារណាលើការលេងម៉ូឌរចនាដោយផ្ទាល់។ លោកអ្នកប្រាកដជាមិនសូវសប្បាយចិត្តនៅពេលដែលផ្នែកខាងក្នុងនៃរថយន្ត មិនមែនជាលក្ខណៈដែលលោកអ្នកចង់បាន។ ខាងក្រោមនេះ យើងនឹងនិយាយអំពីផ្នៃកខាងក្នុងនៃរថយន្តមួយចំនួន ៖

ផ្នែកខាងក្នុងពណ៌ខ្មៅ និងពណ៌ទឹកដោះគោ

រថយន្ត MG ZS ៖ រថយន្តដែលមានតម្លៃ $31,000 ដែលមកជាមួយផ្នែកខាងក្នុងនៃរថយន្តមានពណ៌ខ្មៅ និងពណ៌ទឹកដោះគោ។ ជាទូទៅពណ៌ខ្មៅ និងពណ៌ទឹកដោះគោជាពណ៌ដែលមានប្រជាប្រិយភាពខ្លាំង។ ទោះបីជាវាមានការពិបាកក្នុងការសំអាតបន្តិច ក៏ប៉ុន្តែវាផ្តល់ប្រណិតភាព និងស៊ីវីល័យដែលទាក់ចិត្តអ្នកប្រើប្រាស់ជាច្រើន។ ហើយវាក៏មិនមានការស្រូបកំដៅខ្លាំងដូចពណ៌ខ្មៅ ពណ៌ទឹកដោះគោនៃផ្នែកខាងក្នុងក៏មានមូលហេតុច្រើនដែលអាចបង្កើនសម្រស់នៃរថយន្តឲ្យកាន់តែស្រស់ស្អាត និងប្រណិតភាពមួយកម្រិតទៀតដល់អតិថិជន។

រថយន្ត MG ZS

ផ្នែកខាងក្នុងពណ៌ខ្មៅ និងពណ៌ស

រថយន្ត Ford Ecosport ៖ រថយន្តដែលមានតម្លៃ $29,900 ដែលមកជាមួយផ្នែកខាងក្នុងនៃរថយន្តមានពណ៌ខ្មៅ និងពណ៌ស។ លោកអ្នកប្រាកដជាចាប់អារម្មណ៍ថានៅតាមកន្លែងលក់រថយន្តនានាសំបូរពណ៌ខ្មៅ និងពណ៌ស ក៏ដោយសារតែវាផ្តល់ភាពងាយស្រួលក្នុងការលក់។ ប៉ុន្តែវាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាគិតឡើយ ដោយមនុស្សមួយចំនួនបែជាគិតថាពណ៌ខ្មៅ និងពណ៌សមានលក្ខណៈអពមង្គលទៅវិញ។ ប្រសិនបើនៅផ្ទះលោកអ្នកមានកូនតូចៗ និងសត្វចិញ្ចឹម នោះពណ៌សមិនមែនជាជម្រើសល្អសម្រាប់លោកអ្នកឡើយ។

រថយន្ត Ford Ecosport

ផ្នែកខាងក្នុងពណ៌ខ្មៅ

រថយន្ត Ssang Yong Tivoli
រថយន្ត Hyundai Veune

រថយន្ត Ssang Yong Tivoli ដែលមានតម្លៃ $33,900 និងរថយន្ត Hyundai Veune ដែលមានតម្លៃ $29,500 ដែលរថយន្តទាំងពីរនេះមកជាមួយផ្នែកខាងក្នុងពណ៌ខ្មៅ។ ចំពោះពណ៌ខ្មៅ វាផ្ដល់ផលវិជ្ជមាននាអាកាសធាតុត្រជាក់ដោយសារតែការស្រូបកំដៅ ប៉ុន្តែវាផ្តល់ផលអវិជ្ជមាននៅអាកាសធាតុក្ដៅ ដែលមានសូវសាកសម្យជាមួយអាកាសធាតុនៅប្រទេសកម្ពុជា។ ប្រសិនបើលោកអ្នកចតក្រោមពន្លឺព្រះអាទិត្យ លោកអ្នកនឹងមានអារម្មណ៍ថា វាមានសភាពក្ដៅខ្លាំងស្របពេលដែលផ្នែកខាងក្នុងនៃរថយន្តរបស់លោកអ្នកមានពណ៌ខ្មៅ។ អ្វីដែលផ្តល់ភាពងាយស្រួលដល់ផ្នែកខាងក្នុងពណ៌ខ្មៅនោះគឺការងាយស្រួលសំអាត។ មួយវិញទៀតរថយន្តដែលមានផ្នែកខាងក្នុងពណ៌ស្រាល គឺផ្តល់ភាពងាយស្រួល និងមិនបាត់បង់តម្លៃច្រើនក្នុងការលក់បន្ត។

រថយន្ត Ssang Yong Tivoli
រថយន្ត Hyundai Veune

ប្រសិនបើលោកអ្នកចង់ជ្រើសរើសពណ៌ផ្នែកខាងក្នុងនៃរថយន្ត ដែលសាកសម្យជាមួយពណ៌ខាងក្រៅ។ ពណ៌ខ្មៅជាពណ៌ដែលនិយមទូទៅដែលតម្រូវគ្រប់ពណ៌នៃផ្នែកខាងក្រៅរថយន្ត។ ឯពណ៌ស្រាលវិញ វាអាចបង្កើនសម្រាស់រថយន្តរបស់លោកអ្នកឲ្យកាន់តែប្រណិត និងផ្តល់អារម្មណ៍ ផាសុខភាពនៅពេលដែលលោកអ្នកបើកបរ ឬរួមដំណើរជាមួយ នៅក្នុងរថយន្ត៕

មតិយោបល់