• 2021-02-19 02:36:38
  • ព័ត៌មាន

ឱកាសល្អមកហើយ! Tesla បញ្ចុះតម្លៃឡានថោកបំផុតរបស់ខ្លួន ឲ្យកាន់តែថោកមួយកម្រិតទៀត

  • 2021-02-19 02:36:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Chevrolet ទើបតែបានប្រកាសចេញរថយន្តអគ្គិសនីចំនួន ២ ម៉ូដែល គឺ Chevrolet Bolt ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ពី ៣១ ៩៩៥ដុល្លារ និង Bolt EUV តម្លៃចាប់ពី ៣៣ ៩៩៥ដុល្លារ។

បន្ទាប់ពីការប្រកាសចេញមិនបានប៉ុន្មានផង ឥឡូវនេះក្រុមហ៊ុន Tesla បានចាប់ផ្តើមបញ្ចុះតម្លៃរថយន្ត Model 3 ដែលជាម៉ូដែលថោកបំផុតរបស់ខ្លួន ព្រមទាំង Model Y ដែលទើបមានវត្តមានចុងក្រោយគេបង្អស់ផងដែរ។

រថយន្ត Tesla Model 3

ឥឡូវនេះ Tesla បានដាក់លក់រថយន្ត Model 3 ប្រភេទ RWD Standard Range Plus ក្នុងតម្លៃចាប់ពី ៣៦ ៩៩០ដុល្លារ ពោលគឺបញ្ចុះតម្លៃ ១ ០០០ដុល្លារ។ ក្រៅពីនោះ រថយន្ត Tesla Model 3 ប្រភេទ Dual Motor AWD Long Range នៅតែដាក់លក់ក្នុងតម្លៃ ៤៦ ៩៩០ដុល្លារ និង Model 3 ប្រភេទ Dual Motor AWD Performance ក្នុងតម្លៃ ៥៥ ៩៩០ដុល្លារ។

រថយន្ត Tesla Model Y

ដោយឡែក ចំពោះរថយន្ត Tesla Model Y ប្រភេទ RWD Standard Range វិញ ឥឡូវនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ ដែលមានន័យថាវាបញ្ចុះតម្លៃ ២ ០០០ដុល្លារឯណោះ។ ទោះជាយ៉ាងណា រថយន្ត Model Y ប្រភេទ Dual Motor AWD Long Range នៅតែដាក់លក់ក្នុងតម្លៃ ៤៩ ៩៩០ដុល្លារដដែល ខណៈប្រភេទ Performance មានតម្លៃ ៦០ ៩៩០ដុល្លារ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់