• 2021-02-19 02:41:17
  • ព័ត៌មាន

ទីបំផុតដឹងច្បាស់ថា Huawei Mate X2 បត់អេក្រង់ទៅទិសណា!

  • 2021-02-19 02:41:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei នឹងប្រកាសថ្ងៃចេញលក់ Mate X2 នៅថ្ងៃទី២២ ខែកុម្ភៈ នៅប្រទេសចិន នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ Huawei លើគេហទំព័រ Weibo។

ដំណឹងលេចធ្លាយកន្លងមក មានការរំពឹងទុកខ្ពស់ថា Mate X2 នឹងប្រើអេក្រង់បត់ចូលក្នុងដូចទៅនឹង Samsung Galaxy Fold ដែលខុសពី Mate X កាលពីជំនាន់មុនមានអេក្រង់បត់ចេញក្រៅ។ ហើយតាមផ្ទាំងផ្សាយពាណិជ្ជកម្មដែលទើបចេញផ្សាយ បានបញ្ជាក់ថា Mate X2 ពិតជាបត់អេក្រង់ចូលក្នុងមែន។

បន្ថែមពីនេះ អេក្រង់របស់ Huawei Mate X2 នឹងមានទំហំ ៨,០១អ៊ិញ ជាមួយ resolution 2480x2222 និងថែមទាំងមានអេក្រង់ខាងមុខមួយទៀតទំហំ ៦,៤៥អ៊ិញ។ វាត្រូវបានគេរាយការណ៍ថា អេក្រង់ទាំងពីរនឹងទ្រទ្រង់កម្រិត Refresh Rate 90Hz ដែលផ្គត់ផ្គង់ដោយ Samsung និងក្រុមហ៊ុនចិន BOE។

Mate X2 នឹងប្រើបន្ទះឈីប Kirin 9000 អាចទ្រទ្រង់កម្រិតសាកថ្មលឿន 66W និងអាចសាកដោយមិនប្រើខ្សែប្រហែល 50W និងថាមពលថ្មទំហំ ៤៤០០mAh ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់