• 2021-02-18 09:27:22
  • ព័ត៌មាន

iPhone 12 Pro Max ជាប់ឈ្មោះជាស្មាតហ្វូន 5G ពេញនិយមបំផុត នៅលើទឹកដីកំណើតរបស់ខ្លួន

  • 2021-02-18 09:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Pro Max បានក្លាយជាស្មាតហ្វូន 5G ពេញនិយមបំផុត នៅរដ្ឋទាំង៤៩ ក្នុងចំណោម ៥០រដ្ឋ នាទឹកដីសហរដ្ឋអាមេរិច ដោយគិតត្រឹមថ្ងៃទី៣១ ខែមករា កន្លងទៅ។ មិនខុសពី iPhone 12 Pro Max ងាកមក iPhone 12 Pro វិញ ក៏បានជាប់ឈ្មោះជាស្មាតហ្វូន 5G ពេញនិយមបំផុត ក្នុងរដ្ឋចំនួនពីរ គឺរដ្ឋ Vermont និងរដ្ឋធានី Washington, D.C.។

ទាំងនេះបើយោងតាមសារព័ត៌មាន PCMag ដោយស្រង់ទិន្នន័យពីកម្មវិធី Speedtest.net និងក្រុមហ៊ុនស្រាវជ្រាវ M Science។ វិធីសាស្ត្រកំណត់ចំណាត់ថ្នាក់ទាំងនេះធ្វើឡើងដោយ ក្រុមហ៊ុន M Science តាមដានរបាយការណ៍លក់របស់ iPhone និងការស្រង់ទិន្នន័យអតិថិជនប្រើប្រាស់ iPhone លើកម្មវិធីតេសល្បឿនអ៊ីនធឺណិត Speedtest។

គួរបញ្ជាក់ផងដែរថា iPhone 12 series ត្រូវបានបំពាក់ដោយបច្ចេកវិទ្យា ultra-fast mmWave 5G សម្រាប់ទឹកដីអាមេរិច ដោយបច្ចេកវិទ្យានេះ អាចឱ្យស្មាតហ្វូនដំណើរការសេវា 5G មានល្បឿនលឿនខ្លាំង គ្រប់ដណ្ដប់ក្នុងចម្ងាយខ្លី ដោយប្រើ​រលក​វិទ្យុ​កម្រិត​ហ្វ្រេកង់​ខ្ពស់​ ចន្លោះ​ពី 24GHz ដល់ 40GHz៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់