• 2021-02-17 09:14:26
  • ព័ត៌មាន

អុញនោះ! Tesla ត្រូវហៅឡាន Model X ជាង១,២ម៉ឺនគ្រឿងជុំវិញពិភពលោក ត្រលប់មកវិញ

  • 2021-02-17 09:14:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរនៅក្នុងប្រទេសអាល្លឺម៉ង់ (Federal Motor Transport Authority) បានប្រកាសការហៅត្រលប់មកវិញ នៃរថយន្ត Tesla Model X ដែលផលិតចន្លោះឆ្នាំ២០១៥ និង ២០១៦។

ការហៅត្រលប់ចូលរោងចក្រវិញនេះ គឺពាក់ព័ន្ធទៅនឹងការបិទកាវស៊ុមក្នុងកាប៊ីនរថយន្ត ដែលអាចបណ្តាលឲ្យស៊ុមដំបូលកញ្ចក់នៃ SUV អគ្គិសនីនេះរបូតចេញមក។

អាជ្ញាធរខាងលើបានប៉ាន់ប្រមាណថា បញ្ហានេះអាចប៉ះពាល់រថយន្ត Model X ចំនួន ១៩៥គ្រឿង នៅក្នុងប្រទេសអាល្លឺម៉ង់ ប៉ុន្តែចង់ឲ្យក្រុមហ៊ុន Tesla ហៅរថយន្ត Model X ប្រមាណជា ១២ ៣០០គ្រឿងជុំវិញពិភពលោកត្រលប់មកវិញ ដើម្បីពិនិត្យឲ្យច្បាស់លាស់។

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទីមួយនោះទេដែលបញ្ហានេះបានកើតឡើង។ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ ការស៊ើបអង្កេតមួយពីទីភ្នាក់ងារ National Highway Traffic Safety Administration (NHTSA) បានឲ្យ Tesla ហៅរថយន្ត Model X ចំនួន ៩ ៥០០គ្រឿងនៅសហរដ្ឋអាមេរិក ត្រលប់មកវិញ ដោយសារតែស៊ុមដំបូលកញ្ចក់មានបញ្ហា៕

អត្ថបទ៖ សេង ឡុង

មតិយោបល់