• 2021-02-17 08:52:57
  • ព័ត៌មាន

អ្នកលក់បង្ហើបតម្លៃឡាន Lexus IS ឆ្នាំ២០២១ ពេលមកដល់ខ្មែរ តម្លៃគុណថ្លៃដើម ៣ដង

  • 2021-02-17 08:52:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញលក់រថយន្ត IS ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយមានតម្លៃចាប់ពី ៣៩ ០០០ដុល្លារ សម្រាប់ម៉ូដែល IS 300, ៤១ ០០០ដុល្លារ សម្រាប់ម៉ូដែល IS 300 AWD (ប៉ុងពីរ), ៤២ ៩០០ដុល្លារ សម្រាប់ម៉ូដែល IS 350 F Sport និង ៤៤ ៩០០ដុល្លារ សម្រាប់ម៉ូដែល IS 350 AWD F Sport (ប៉ុងពីរ)។

ដោយឡែក ឈ្មួញនាំចូលរថយន្តឯកជនមួយកន្លែងនៅរាជធានីភ្នំពេញ បានបង្ហើបឲ្យដឹងពីតម្លៃនៃរថយន្ត Lexus IS 350 F Sport ស៊េរីឆ្នាំ២០២១ ដោយវានឹងស្មើតម្លៃនៅបរទេសគុណនឹង ៣ដងឯណោះ បើយកមកដល់ខ្មែរ ពោលគឺខ្ទង់ ១២ម៉ឺនដុល្លារ ដែលជាតម្លៃគិតទាំងពន្ធនាំចូលរួច។

គួរឲ្យដឹងថា រថយន្ត Lexus IS ជំនាន់ទី៣ នេះ បានផ្លាស់ប្តូរមុខមាត់ថ្មី ដូចជា ប៉ាណាមុខ និងចង្កៀងមុខ ដែលធ្វើឲ្យវាមើលទៅរឹតតែទាន់សម័យ។ បន្ថែមពីនេះ វាបានបំពាក់យ៉ាន់ Alloy ធំជាងមុន គឺ ១៨អ៊ីញ, កែកុនផ្នែកចំហៀង និងបានបំពាក់ចង្កៀងក្រោយថ្មី ដែលរត់កាត់ពេញគូទខាងក្រោយ មើលទៅពិតជាស្រស់ស្អាតតែម្តង។

ផ្នែកខាងក្នុងវាមានបំពាក់អេក្រង់ Touchscreen ទំហំ ៨អ៊ីញមកស្តង់ដារ អាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple CarPlay ព្រមទាំង Amazon Alexa ហើយក៏មានបំពាក់បច្ចេកវិទ្យា Lexus Safety System+ មកស្តង់ដារផងដែរ។

រថយន្ត Lexus IS ថ្មីផ្តល់ជម្រើសម៉ាស៊ីនចំនួន ៣ គឺ IS 300 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ។ IS 300 AWD ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 កម្លាំង ២៦០សេះ និង IS 350 ប្រើម៉ាស៊ីនចំណុះ ៣,៥លីត្រ V6 មានកម្លាំង ៣១១សេះ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់