- 2021-02-17 08:51:43
- ព័ត៌មាន
ត្រូវចិត្តអ្នកការងារ Design នេះកាបូបទុកស្ពាយ iMac ទៅកាហ្វេឬការិយាល័យបានស្រួល
- 2021-02-17 08:51:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវចិត្តអ្នកការងារ Design នេះកាបូបទុកស្ពាយ iMac ទៅកាហ្វេឬការិយាល័យបានស្រួល
ចន្លោះមិនឃើញ
ជាការពិតការងារជា Designer ភាគច្រើននៅពេលបច្ចុប្បន្ន ពួកគេរមែងជ្រើសរើសយកប្រភេទកុំព្យូទ័រ iMac មកប្រើប្រាស់ ព្រោះគុណភាពនៃការបង្ហាញពណ៌លើអេក្រង់មានភាពច្បាស់ត្រជាក់ភ្នែកនិងមើលយូរមិនងាយឈឺភ្នែក។
ឆ្លើយតបនឹងតម្រូវការខ្ពស់របស់ Designer ក៏ស្រាប់តែមានការបង្ហោះលក់នូវប្រភេទកាបូបស្ពាយឬអាចថាជា Case សម្រាប់ iMac ទំហំ ២៧ អ៊ីញ ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់អាចយកកុំព្យូទ័រ iMac ទៅតាមខ្លួន ព្រោះពេលខ្លះ Designer ស្មុគស្មាញនឹងបរិយាកាសក្នុងផ្ទះ ហើយចង់ស្ពាយទៅបំពេញការងារនៅកន្លែងផ្សេងៗទៀតដែលមានបរិយាកាសល្អ។
តាមការលក់លើគេហទំព័រ Amazon កាបូបស្ពាយឲ្យឈ្មោះ Lavolta Carrying Case Bag មានតម្លៃប្រមាណ ៦៥ ដុល្លារ ដោយដាក់ត្រូវជាមួយនឹងកុំព្យូទ័រ iMac Retina 5K (២០១៤-១៧) និង iMac Slim (២០០៩-១៣) អេក្រង់ ២៧ អ៊ីញ៕