• 2021-02-17 09:00:10
  • ព័ត៌មាន

លោកតាម្នាក់ ជះលុយជាង ១ម៉ឺនដុល្លារ ដើម្បីរិះគន់អ៊ីនធឺណិតល្បឿនយឺត

  • 2021-02-17 09:00:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រោះតែអ៊ីនធឺណិតដំណើរការរអាក់រអួល បុរសម្នាក់វ័យ៩០ឆ្នាំ មានឈ្មោះថា Aarono Epstein បានចំណាយលុយច្រើនជាង ១០០០០ដុល្លារ ផ្សាយពាណិជ្ជកម្ម ដើម្បីឱ្យក្រុមហ៊ុន AT&T យកចិត្តទុកដាក់ឡើងវិញ។

ហេតុការណ៍នេះកើតឡើងព្រោះតែ បុរសខាងលើមានបញ្ហានឹងអ៊ីនធឺណិតដំណើរការយឺត ខណៈគាត់ទស្សនាវីដេអូលើទូរទស្សន៍អនឡាញជាប្រចាំ អំឡុងពេលឃុំខ្លួនឯងក្នុងផ្ទះ ដើម្បីគេចនឹងជំងឺរាតត្បាតកូវីដ១៩ ដូចនឹងប្រជាជនអាមេរិចទូទៅផងផងដែរ។

ប៉ុន្ដែអ្វីដែលមិនដូចនឹងប្រជាជនអាមេរិចទៅទូទៅនោះ បុរសវ័យចំណាស់ចិត្តសឿងម្នាក់នេះ បានចំណាយលុយច្រើនជាង ១០០០០ដុល្លារ ទិញផ្ទាំងពាណិជ្ជកម្មលើកាសែត Wall Street Journal ក្នុងបំណងផ្ញើសារឱ្យថ្នាក់ដឹកនាំ AT&T ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មទូរគមនាគមន៍ធំជាងគេលើលោក ឱ្យបានដឹងអំពីរឿងអ៊ីនធឺណិតដំណើរការយឺតនេះ។

ក្នុងផ្ទាំងផ្សាយពាណិជ្ជកម្ម លោកតា Aarono Epstein បានដាក់ថា AT&T លក់អ៊ីនធឺណិតល្បឿន 100MB/s តែគាត់ទទួលប្រើបានតែ 3MB/s ខណៈក្រុមហ៊ុនប្រកួតប្រជែងដទៃ បើកល្បឿនដល់ទៅ 200MB/s ឯណោះ។ ហើយគាត់បានចុះហត្ថលេខាថា The AT&T Customer since 1960 មានន័យថាអតិថិជនរបស់ AT&T តាំងពីឆ្នាំ១៩៦០ និងថែមទាំងភ្ជាប់លេខទូរសព្ទ និងអ៊ីមែលទៀតផង៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់