• 2021-02-17 02:37:24
  • ព័ត៌មាន

ទីបំផុតលេចឮដំណឹងល្ហៀងៗ Land Rover Defender ប្រភេទភីកអាប់ពីថ្នាក់លើផ្ទាល់

  • 2021-02-17 02:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​មាន​ការ​លេច​ឮ​​អំពី​គម្រោង​ការ​​របស់ Land Rover ​រឿង​ផលិត​រថយន្ត Defender ​ប្រភេទ​ភីកអាប់ ហើយ​នៅ​ទី​បំផុត​គម្រោង​ការ​មួយ​នេះ​ប្រហែល​ជា​ទទួល​បាន​សញ្ញា​ភ្លើង​បៃតង​ក្នុង​ការ​អភិវឌ្ឍន៍។

​ដំណឹង​រថយន្ត Defender ប្រភេទ​ភីកអាប់​ នៅ​មិន​ទាន់​ជា​ដំណឹង​ផ្លូវ​ការ​គួរ​ឲ្យ​ទុក​ចិត្ត​ ១០០% នៅ​ឡើយ​ទេ ប៉ុន្តែ​ការ​បញ្ចេញ​មតិ​របស់​លោក​ Nick Collins ដែល​ជា​​អ្នក​ចាត់​ការ​ខាង​កម្មវិធី​ផលិត​រថយន្ត​ បាន​ធ្វើ​ឲ្យ​មាន​ការ​រំពឹង​ទុក​ខ្ពស់​ចំពោះ​រថយន្ត​ភីកអាប់​ត្រកូល Defender។

​លោក Nick បាន​បញ្ចេញ​មតិ​ថា​ "យើង​តែង​តែ​និយាយ​ថា​ Defender គួរ​តែ​ជា​គ្រួសារ​មួយ”។ មតិ​នេះ​មាន​​បង្កប់​ន័យ​ទូលំទូលាយ​ប៉ុន្តែ​យើង​អាច​រំពឹង​ថា​ Land Rover នឹង​អភិវឌ្ឍន៍​រថយន្ត Defender ឲ្យ​មាន​ច្រើន​ប្រភេទ ​អាច​មាន​ទាំង​​ប្រភេទ​ភីកអាប់ ខណៈ​បច្ចុប្បន្ន​វា​មាន​តែ​ប្រភេទ SUV មួយ​ប៉ុណ្ណោះ។

រូបភាព Render

ទោះ​បី​​មិន​ទាន់​ផ្លូវ​ការ ប៉ុន្តែ​ទស្សនាវដ្ដី​រថយន្ត​របស់​អង់គ្លេស​ឈ្មោះ​ Autocar បាន​សន្និដ្ឋាន​ថា​ រថយន្ត​ភីកអាប់ Defender ប្រហែល​ជា​នឹង​ត្រូវ​ដាក់​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ដែល​កំពុង​ពេញ​និយម​ខ្លាំង​លើ​រថយន្ត​ភីកអាប់ រួម​ទាំង​ទីផ្សារ​មាន​សក្ដានុពល​ដទៃ​ទៀត​ដូច​ជា​​តំបន់​អឺរ៉ុប អាមេរិក​ខាង​ត្បូង និង​ទ្វីប​​អាហ្រ្វិក៕​​​​​​

ប្រភព៖ carscoops ប្រែ​សម្រួល៖ សុខហេង

មតិយោបល់