• 2021-02-17 02:20:38
  • ព័ត៌មាន

ថ្មីចែស OPPO ប្រើកាមេរ៉ា Selfie បែបរអិលវិញម្ដង ជំនួសឱ្យកាមេរ៉ាលៀនចេញពីតួខ្លួន

  • 2021-02-17 02:20:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងឃើញ Oppo កែច្នៃកាមេរ៉ាលើស្មាតហ្វូនរបស់ខ្លួនមានភាពទាក់ទាញច្រើនលើទីផ្សារ រាប់តាំងពីម៉ូឌែល N1 កាមេរ៉ាបង្វិលពីក្រោយទៅមុខ Find X កាមេរ៉ាហូតពីតួខ្លួន Reno កាមេរ៉ាលៀនចេញពីតួខ្លួនបែបកន្ទុយត្រីឆ្លាម ជាដើម ហើយមកដល់ពេលនេះ Oppo ទើបតែទទួលបានបណ្ណបា៉តង់កាមេរ៉ា Selfie បែបរអិលទៅចំហៀងបែបថ្មីវិញម្ដង។

គំនិតនៃការបង្កើតកាមេរ៉ាបែបរអិលទៅចំហៀងនេះ ក្នុងបំណងដើម្បីចាប់យករូបភាពពីមុំផ្សេងៗគ្នា ជាពិសេសចាប់មុខមាត់របស់អ្នកថតឱ្យបានកាន់តែច្រើនជ្រុង ដើម្បីបង្កើតជារូបភាព 3D ឬ portrait mode ឱ្យកាន់តែប្រសើរ។ បន្ថែមពីនេះវានឹងជាជំនួយទៅដល់មុខងារថតបែបទ្រវែង panorama ផងដែរ។

ទោះយ៉ាងណា គួរអរគុណទៅដល់ក្រុមហ៊ុនប្រទេសចិន LetsGoDigital ដែលស្រាវជ្រាវបច្ចេកវិទ្យាកាមេរ៉ានេះផ្គត់ផ្គង់ដល់ Oppo និងបានចុះបញ្ជីប៉ាតង់ជាមួយនឹង អង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់