• 2021-02-15 04:00:14
  • ព័ត៌មាន

ធ្លាយដំណឹង Lexus នឹងចេញ SUV ថ្មី ២ ម៉ូដែលទៀត ហៅ LF និង TX

  • 2021-02-15 04:00:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីសប្តាហ៍មុន ពាក្យចចាមអារ៉ាមថ្មីមួយបានអះអាងថា ក្រុមហ៊ុន Lexus នឹងចេញ SUV កៅអី ២ជួរថ្មី ដោយហៅវាថា LF ដែលបំផុតគំនិតតាមគំរូរថយន្ត LF-1 Limitless Concept ធ្លាប់បង្ហាញខ្លួនក្នុងកម្មវិធី Detroit Auto Show ឆ្នាំ២០១៨ ដើម្បីប្រជែងនឹងរថយន្ត Porsche Cayenne និង Maserati Levante។

គំរូរថយន្ត LF-1 Limitless Concept

ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជា SUV តែមួយគត់ដែល Lexus នឹងចេញនោះទេ។ ថ្លែងជាមួយគេហទំព័រ Automotive News លោក John Iacono ប្រធាននៃ Lexus Dealer Advisory Council បានបញ្ជាក់ថា Lexus នឹងចេញ SUV កៅអី ៣ជួរថ្មីមួយម៉ូដែលទៀត ដើម្បីជំនួសម៉ូដែល Lexus RX L។

រថយន្ត Lexus RX

ជាមួយគ្នានេះដែរ បើតាមប៉ាតង់ឈ្មោះដែលបានចុះកាលពីឆ្នាំមុនបង្ហាញថា ក្រុមហ៊ុន Lexus នឹងហៅ SUV កៅអី ៣ជួរនោះថា TX ដោយមានម៉ូដែល TX 350 និង TX 500h៕

អត្ថបទ៖ សេង ឡុង

មតិយោបល់