• 2021-02-14 04:40:48
  • ព័ត៌មាន

មកដឹងចំណុចពិសេសទាំង ១០ លើឡាន Tesla ដែលនឹងមកដល់ខ្មែរដំបូងគេបង្អស់

  • 2021-02-14 04:40:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Tesla Model X នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងបង្អស់ ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈការនាំចូលរបស់ឃ្លាំងលក់រថយន្តឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

ខាងក្រោមនេះគឺជាចំណុចពិសេសៗទាំង ១០ លើរថយន្ត Tesla Model X ដែលអ្នកគួរដឹងពីវា៖

១) វាជារថយន្ត SUV ផ្តល់សុវត្ថិភាពបំផុតមួយ ដោយទទួលបានពិន្ទុ "ផ្កាយ៥" គ្រប់ការធ្វើតេស្តបុក

២) វាបំពាក់ប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ high-speed automatic braking system ដំបូងគេបង្អស់ ដោយអាចបញ្ឈប់រថយន្តដោយស្វ័យប្រវត្តិនៅល្បឿនដល់ ៤៨គីឡូម៉ែត្រក្នុងមួយម៉ោង

៣) វាមានមុខងារ “Bioweapon Defense Mode” ដែលអាចការពារការវាយប្រហារដោយអាវុធជីវសាស្រ្ត ក្នុងករណីមានការវាយប្រហារដោយគ្រាប់បែកឧស្ម័នពុល និងតម្រងខ្យល់ High-Efficiency Particulate Arrestance (HEPA) ដំបូងគេបង្អស់លើរថយន្ត

៤) វាបំពាក់ទ្វារបើកឡើងលើដូចស្លាបសត្វ ហៅថា "Falcon Doors” ដែលអនុញ្ញាតឲ្យអ្នកដំណើរខាងក្រោយចេញពីរថយន្តបាន ទោះស្ថិតក្នុងទីធ្លាតូចចង្អៀតបំផុត

៥) វាបំពាក់កញ្ចក់មុខធំបំផុតនៅលើរថយន្ត (production car) ណាៗទាំងអស់

៦) វាមានសមត្ថភាពអាចអូសសណ្តោងបានទម្ងន់ ៥ ០០០ផោន ឬ ២២៦០គីឡូក្រាម

៧) វាមាន Option មួយហៅថា "Ludicrous Speed” ហើយមានតម្លៃដល់ទៅ ១០ ០០០ដុល្លារឯណោះ អនុញ្ញតឲ្យវារត់ដល់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង

៨) វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣វិនាទីប៉ុណ្ណោះ

៩) វាអាចបើកបរបានចម្ងាយដល់ទៅ ៣៧១ម៉ាយ៍ ឬ ៥៩៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង

១០) វានឹងអាចបើកបរដោយស្វ័យប្រវត្តិពេញលេញបានក្នុងពេលឆាប់ៗខាងមុខ

អត្ថបទ៖ សេង ឡុង

មតិយោបល់