• 2021-02-14 04:09:24
  • ព័ត៌មាន

មើលរាង Lexus NX ឆ្នាំ២០២២ ប៉ុណ្ណឹងអេមអត់?

  • 2021-02-14 04:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០១៤ ក្រុមហ៊ុនជប៉ុន Lexus បានប្រកាសចេញរថយន្ត NX ស៊េរីឆ្នាំ២០១៥ ហើយចំនួនលក់នៃម៉ូដែលនេះកើនឡើងខ្លាំងនៅឆ្នាំ២០១៨ ប៉ុន្តែបានធ្លាក់ចុះវិញនៅឆ្នាំ២០២០។

រថយន្ត Lexus NX ជំនាន់ទី១

ទោះជាយ៉ាងណាក៏ដោយ រថយន្ត Lexus NX ជំនាន់ទី២ កំពុងតែស្ថិតនៅក្នុងការអភិវឌ្ឍន៍ ស្របពេលដែលរូបថតប្រមាញ់បានជាច្រើនសន្លឹក បង្ហាញឲ្យឃើញរថយន្តនេះកំពុងសម្ងំធ្វើតេស្ត ដោយមានស្កុតបិទបាំងមួយជុំខ្លួនតែម្តង។

ថ្វីបើបិទបាំងជិតខ្លួនមែន ប៉ុន្តែគេក៏នៅតែអាចមើលឃើញថា NX ជំនាន់ថ្មី ទទួលបានការឌីហ្សាញថ្មីច្រើន ជាពិសេសគឺនៅផ្នែកខាងមុខ។ មិនតែប៉ុណ្ណោះ អេក្រង់កម្សាន្តនៅក្នុងកាប៊ីនរបស់វា ទំនងជាធំជាងមុន ដោយឡើងដល់ ១៤អ៊ីញឯណោះ។

រូបភាព Render នៃរថយន្ត​ Lexus NX ជំនាន់ទី២

គួរឲ្យដឹងដែរថា រថយន្ត NX ជំនាន់ទី២ នឹងប្រើប្រាស់គ្រោងឆ្អឹង TNGA-K ដូចរថយន្ត Toyota RAV4 ហើយទំនងជាខ្ចីម៉ាស៊ីនពីវាផងដែរ រួមទាំង ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង ព្រមទាំង ម៉ាស៊ីន Plug-in Hybrid ពី RAV4 Prime ផងដែរ។ Lexus ប្រហែលជាអាចចេញរថយន្ត NX ស៊េរីឆ្នាំ២០២២ នៅចុងឆ្នាំនេះ ហើយដាក់លក់នៅដើមឆ្នាំ២០២២៕

អត្ថបទ៖ សេង ឡុង

មតិយោបល់