• 2021-02-13 07:29:27
  • ព័ត៌មាន

ក្តៅៗ! លេចដំណឹង ឡាន Tesla មួយគ្រឿងដំបូងបង្អស់ នឹងមកខ្មែរឆាប់ៗ

  • 2021-02-13 07:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីប៉ុន្មានម៉ោងមុននេះ មានលេចឮដំណឹងដ៏ល្អមួយ ដោយរថយន្ត Tesla នឹងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ជាលើកដំបូងបង្អស់ ក្នុងពេលឆាប់ៗខាងមុខនេះ។

រថយន្ត Tesla ដែលនឹងបង្ហាញវត្តមាននៅស្រុកខ្មែរដំបូងបង្អស់នោះ គឺជាម៉ូដែល Model X ដោយនាំចូលតាមរយៈឃ្លាំងលក់រថយន្តឯកជនមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ឃ្លាំងលក់រថយន្តនេះមិនបានបញ្ជាក់ថាវាជាប្រភេទអ្វីឡើយ។

គួរឲ្យដឹងថា Tesla Model X គឺជារថយន្ត SUV អគ្គិសនី ដែលមានកៅអី ៣ជួរ ហើយមានទ្វារបើកឡើងលើដូចស្លាបសត្វ និងចែកចេញជាច្រើនប្រភេទ ដូចជា 60D, 70D, 75D, 90D, 100D, P90D និង P100D ហើយមានតម្លៃចាប់ពី ៧៩ ៩៩០ដុល្លារឡើងទៅសម្រាប់ស៊េរីឆ្នាំ២០២០ ដែលនេះជាតម្លៃនៅក្នុងសហរដ្ឋអាមេរិក។

យ៉ាងណាមិញ ឃ្លាំងលក់រថយន្តខាងលើក៏មិនទាន់បានបង្ហើបពីតម្លៃរបស់វាពេលមកដល់ខ្មែរ និងកាលបរិច្ឆេទជាក់លាក់ដែលវាមកដល់ដែរ ប៉ុន្តែជាទូទៅការដឹករថយន្តពីសហរដ្ឋអាមេរិកមក តាម​រយៈ​កប៉ាល់​ត្រូវ​ចំណាយ​ពេល​វេលា​ប្រហែល​មួយ​ខែ (អាច​យូរ​ជាង​នេះ ឬ លឿន​ជាង​នេះ)៕

អត្ថបទ៖ សេង ឡុង

មតិយោបល់