• 2021-02-12 04:50:29
  • ព័ត៌មាន

ចង់ទិញឡាន Tesla Model 3 នៅសិង្ហបុរី ទាល់តែកាន់លុយទៅឌុប

  • 2021-02-12 04:50:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Tesla កំពុងតែដាក់លក់រថយន្តអគ្គិសនី Model 3 ក្នុងប្រទេសសិង្ហបុរី ដោយមានតម្លៃចាប់ពី ៨៥ ២០០ដុល្លារ ខណៈតម្លៃនេះអាចទិញបានរថយន្ត Model 3 ចំនួន ២ គ្រឿងនៅសហរដ្ឋអាមេរិក។

មិនតែប៉ុណ្ណោះ តម្លៃរថយន្ត Tesla Model 3 នៅសិង្ហបុរី អាចឡើងដល់ ១១៧ ០០០ដុល្លារ បើបន្ថែម Option ប៉ុងពីរ AWD ហើយអតិថិជនត្រូវរង់ចាំចន្លោះពី ១២ ទៅ ១៤សប្តាហ៍ទើបបានរថយន្ត។ ដោយឡែក រថយន្ត Tesla Model 3 ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ០០០ដុល្លារប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក។

គួរឲ្យដឹងថា សិង្ហបុរី គឺជាប្រទេសដែលពលរដ្ឋត្រូវចំណាយលុយច្រើនបំផុតមួយនៅលើពិភពលោក ក្នុងការកាន់កាប់រថយន្ត ពីព្រោះអ្នកទិញត្រូវតែបង់កម្រៃ និងការចុះឈ្មោះ ដែលមានតម្លៃទ្វេដងនៃតម្លៃរបស់រថយន្ត។ ជាមួយគ្នានេះដែរ ពួកគេក៏ត្រូវតែដេញថ្លៃសម្រាប់ការអនុញ្ញាតកម្មសិទ្ធិលើរថយន្ត ដោយវាត្រូវបានដាក់ដេញថ្លៃដោយរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យអ្នកបើកបរមានសិទ្ធិកាន់កាប់រថយន្ត រយៈពេលអតិបរមា ១០ ឆ្នាំ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់