• 2021-02-11 04:41:37
  • ហាងឆេងផលិតផល

One Plus 8T ប្រើ​ RAM12GB ធ្លាក់ថ្លៃហើយ អាចដក់លុយទៅទិញបាននៅ?

  • 2021-02-11 04:41:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 8T ដែល​បាន​ទាក់ទាញ​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទាំង​រូប​រាង​ទំហំ RAM12GB បូក​រួម​ជា​មួយ​បច្ចេកវិទ្យា​សាក​ថ្មី​លឿន​នេះ និង​មាន​តម្លៃ​សមរម្យ​ដែល​អាច​ធ្វើ​ឲ្យ​គ្រប់​គ្នា​ងាក​មក​គិត​ពិចារ​ណាបាន។

OnePlus 8T ដែល​ជា​ស្មាតហ្វូន​ម៉ូដែល​ថ្មី​ដែល​បាន​ប្រកាស​ចេញ ហើយ​មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ ប្រមាណជា ៥៩៩ដុល្លារ មាន RAM 8GB អង្គផ្ទុកទិន្នន័យ 128GB និង​តម្លៃ​ប្រមាណ​ជា ៦៩៩ដុល្លារ មាន RAM 12GB អង្គផ្ទុកទិន្នន័យ 256GB។

ទូរសព្ទ​ដែល​មាន​​ចំណុច​លេច​ធ្លោ​បំផុត​ គឺបច្ចេកវិទ្យា​សាក​ថ្ម​ល្បឿន​លឿន​ 65W អាច​សាក​ថ្ម​​ទំហំ ៤៥០០mAh និង​មាន​អេក្រង់ 120Hz។ បច្ចុប្បន្ន​តាម​ប្រភព​ពីហាង សុខលី OnePlus 8T មាន RAM 12GB អង្គផ្ទុកទិន្នន័យ 128GB និង​តម្លៃ​ប្រមាណ​ជា ៥៩៩ដុល្លារ អង្គផ្ទុកទិន្នន័យ 256GB មានតម្លៃប្រមាណជា ៦៥៩ដុល្លារ ធ្លាក់ថ្លៃ ៤០ដុល្លារ។

ស្មាតហ្វូននេះ មាន​អេក្រង់​ទំហំ ៦,៥៥អ៊ីញ ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប Snapdragon 865។ ​កាមេរ៉ា ក្រោយ​មាន​ចំនួន​បួន​គ្រាប់ ដែល​កាមេរ៉ា​មេ​មាន​ទំហំ ៤៨MP, កាមេរ៉ា Ultrawide ទំហំ ១៦MP (១២៣ដឺក្រេ), កាមេរ៉ា Macro ទំហំ ៥MP និង​មាន​​កាមេរ៉ា​ស-ខ្មៅ​ទំហំ ២MP។ នៅ​ផ្នែក​ខាង​មុខ​វិញ​មាន​កាមេរ៉ា Selfie ទំហំ ១៦MP៕​

អត្ថបទ៖ ម៉េងងី

មតិយោបល់