• 2021-02-10 09:05:08
  • ព័ត៌មាន

សប្បាយចិត្តទេ? OnePlus 9/9Pro នឹងមិនយកគំរូតាម Apple និង Samsung

  • 2021-02-10 09:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus 9 និង 9 Pro ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញខ្លួននាប៉ុន្មានសប្ដាហ៍ខាងមុខនេះ ដោយមានថាមពលថ្មទំហំ ៤៥០០mAh និងមានឆ្នាំងសាកក្នុងប្រអប់ស្រាប់។ នេះបើយោងតាមប្រភពអាចទុកចិត្តបាន Max Jambor លើបណ្ដាញសង្គម Twitter។

គួរបញ្ជាក់ថា ថាមពលថ្មនេះមិនមែនជាដំណឹងថ្មីនោះទេ ត្បិតកាលពី ខែធ្នូ កន្លងទៅសារព័ត៌មាន 91mobiles បានអះអាងថា OnePlus 9 ម៉ូឌែលវ៉ាន់នីឡា អាចមានថាមពលថ្មទំហំ ៤៥០០mAh និងអាចទ្រទ្រង់កម្លាំងសាកឥតខ្សែ 30W និងសាកតាមខ្សែដល់ទៅ 65W។

ទោះយ៉ាងណាក៏ដោយ ក៏យើងបានដំណឹងល្អថា អនាគតស្មាតហ្វូន OnePlus ចុងក្រោយមិនទាន់ដកឆ្នាំងសាកចេញពីប្រអប់នោះទេ ខណៈក្រុមហ៊ុនធំដូចជា Samsung បានដកឆ្នាំងសាកចេញពីប្រអប់ តាម Apple រួចបាត់ទៅហើយ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កុសល

មតិយោបល់