• 2021-02-10 07:56:42
  • ព័ត៌មាន

Steam ឈានជើងចូលទីផ្សារហ្គេមចិន ប៉ុន្ដែបែរជាជួបរឿងអកុសលទៅវិញ

  • 2021-02-10 07:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steam បណ្ណាល័យហ្គេមកុំព្យូទ័រដ៏ធំ ដែលផ្ទុកហ្គេមប្រមាណជិត​៥ម៉ឺនហ្គេម បោះជំហានចូលប្រទេសចិន ដែលជាទីផ្សារហ្គេមដ៏ធំបំផុតមួយលើពិភិភពលោក ប៉ុន្ដែកំពុងជួបរឿងមិនល្អ ដោយសារគោលការណ៍ដ៏តឹងរ៉ឹងរបស់​ប្រទេស​កុម្មុយនិស្ត​មួយនេះ។

មានតែហ្គេម ៤១ហ្គេមប៉ុណ្ណោះ ក្នុងចំណោមហ្គេមជិត​៥ម៉ឺនដែលអាចឱ្យប្រជាជនចិនលេងបាន ខណៈហ្គេមជាច្រើនទៀតមិនត្រូវបានអនុញ្ញាតនោះឡើយ។ ក្នុង ៤១ហ្គេមនោះទៀតសោត ក្រៅពីហ្គេមរបស់ក្រុមហ៊ុនចែកចាយ Perfect World ក៏មិនត្រូវបានអនុញ្ញាតផងដែរ។

ការហាមឃាត់ទាំងនេះក៏ព្រោះតែ ច្បាប់តឹងរ៉ឹងរបស់ ប្រទេសចិន មិនអនុញ្ញាតហ្គេមណាដែលពាក់ព័ន្ធនឹងឈាម សាកសព ឬល្បែងភ្នាល់ ក្នុងហេតុផលថា ដើម្បីការពារដល់ប្រជាជនក្មេងៗ និងជៀសវាងពីការញៀនលេងហ្គេមនៅក្នុងប្រទេស៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់