• 2021-02-10 06:35:59
  • ព័ត៌មាន

ក្តៅៗ! ម៉ូតូ Yamaha Aerox ឆ្នាំ២០២១ ចេញនៅថៃ ហើយនេះតម្លៃវា

  • 2021-02-10 06:35:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារប្រទេសម៉ាឡេស៊ី ឥឡូវនេះម៉ូតូ Yamaha Aerox 155 (ឬហៅថា NVX155 នៅម៉ាឡេស៊ី) បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសថៃ។

ម៉ូតូ Aerox 155 ឆ្នាំ២០២១ ថ្មី មានបំពាក់មុខងារ Yamaha Y-Connect មកស្តង់ដារ ដោយក្នុងនោះអ្នកបើកបរអាចប្រើស្មាតហ្វូនដើម្បីភ្ជាប់ជាមួយវា ដើម្បីអាចមើលព័ត៌មានផ្សេងៗ ដូចជា ចន្លោះពេលត្រូវថែទាំ, សារប្រាប់ពីបញ្ហាខុសប្រក្រតី, កម្រិតស៊ីសាំង, កម្រិតអាគុយ និង កន្លែងចត ជាដើម។

យ៉ាងណាក៏ដោយ អ្វីដែលគ្មានការផ្លាស់ប្តូរនោះគឺ ម៉ាស៊ីនរបស់វា ដោយ Aerox 155 នៅតែប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ១៥៥សេសេ ជាមួយបច្ចេកវិទ្យា Yamaha’s Blue Core ដែលជួយសន្សំសំចៃសាំងជាងមុន ហើយមានធុងសាំងចំណុះ ៥,៥លីត្រ និងឃ្លុបក្រោមកែប ២៥លីត្រ។ ឥឡូវនេះម៉ូតូ Aerox 155 មានទម្ងន់ ១២៥គីឡូក្រាម។

ចំពោះទីផ្សារប្រទេសថៃ ម៉ូតូ Yamaha Aerox 155 ត្រូវបានចែកចេញជា ២ ប្រភេទ គឺ ប្រភេទមាន ABS តម្លៃ ៧៨ ៥០០បាត ឬ ២ ៦២០ដុល្លារ និងប្រភេទអត់ ABS មានតម្លៃ ៦៧ ៥០០បាត ឬ ២ ២៥០ដុល្លារ។

វាមានជម្រើស ៦ ពណ៌អាស្រ័យលើម៉ូដែល ដោយប្រភេទប្រើ ABS មានពណ៌ទឹកប្រាក់ (Silver Light), ខ្មៅគ្រើម (Dark Night) និង ខៀវ (Racing Blue) ហើយប្រភេទអត់មាន ABS ផ្តល់ជម្រើសពណ៌ខ្មៅ (Power Black), ទឹកសមុទ្រ (Faster Turquoise) និង ក្រហម (Alpha Red)៕

អត្ថបទ៖ សេង ឡុង

មតិយោបល់