• 2021-02-10 02:52:19
  • ព័ត៌មាន

ឃើញលើ iOS 14 ដូចទំនង Google សម្រេចចម្លងតាមដាក់លើ Android 12

  • 2021-02-10 02:52:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Google ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ចេញ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់​ថ្មី​គឺ Android 12 នៅ​ក្នុង​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។ មុន Android 12 បង្ហាញ​វត្តមាន​ វិបសាយ XDA Developers បាន​ចែក​រំលែក​រូបភាព Screenshot មួយ​ចំនួន ដែល​បង្ហាញ​អំពី​ចំណុច​ថ្មី​ខ្លះៗ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី។

តាម​រយៈ​រូបភាព Screenshot អ្នក​ដែល​កំពុង​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ iOS 14 អាច​នឹង​កត់​សម្គាល់​ចំណុច​ស្រដៀង​គ្នា​មួយ​ចំនួន​រវាង​ការ​អាប់ដេត​ថ្មី​ចុង​ក្រោយ​របស់ Apple និង​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​​ថ្មី​ដែល​ត្រៀម​បង្ហាញ​ចេញ​របស់ Google។

នៅ​លើ iOS 14 ក្រុមហ៊ុន Apple បាន​បន្ថែម​សញ្ញា​ចុច​តូច​មួយ​ទៅ​ក្នុង​របារ​ផ្ដល់​ដំណឹង​ផ្នែក​ខាង​លើ ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​ពេល​ដែល​រន្ធ​ស្រូប​សំឡេង ឬ​កាមេរ៉ា​លើ​ឧបករណ៍​របស់​ពួក​គេ​បាន​ដំណើរ​ការ ហើយ​នៅ​លើ Android 12 ​មើល​ទៅ​ដូច​មាន​បន្ថែម​ចំណុច​ពិសេស​ស្រដៀង​គ្នា​នេះ​មក​ជា​មួយ។

លើ Android 12 នៅ​ពេល​ដែល​កាមេរ៉ា ឬ​រន្ធ​ស្រូប​សំឡេង​បាន​ដំណើរ​ការ នឹង​ឃើញ​មាន​របារ​ពណ៌​បៃតង​​មាន​រូប​សញ្ញា​កាមេរ៉ា ឬ​រន្ធ​ស្រូប​សំឡេង​នៅ​ផ្នែក​លើ​ខាង​ស្ដាំ ហើយ​ក្រោយ​មក​វា​នឹង​​​ផ្លាស់​ប្ដូរ​ទៅ​ជា​សញ្ញា​ចុច​ពណ៌​បៃតង ហើយ​ពេល​ដែល​ចុច​លើ​សញ្ញា​ចុច​ពណ៌​បៃតង​នេះ វា​នឹង​បង្ហាញ​ចេញ​ផ្ទាំង​មួយ​ដែល​បង្ហាញ​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត។

Apple ទំនង​ជា​មិន​អន់​ចិត្ត​នោះ​ទេ​ ពេល​ដែល​ឃើញ Google ដើរ​តាម​គន្លង​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​ការ​បញ្ជា​ពេញ​ទី​លើ​ភាព​ឯកជន​​ដល់​អ្នក​ប្រើ​ប្រាស់ ដោយ​សារ​នាយក​ជាន់​ខ្ពស់​របស់ Apple ធ្លាប់​និយាយ​ច្រើន​លើក​មក​ហើយ​ថា​ ត្រង់​ចំណុច​ការពារ​ភាព​ឯកជន​នេះ Apple រីករាយ​ដែល​ឃើញ​គូ​ប្រកួតប្រជែង​ចម្លង​ស្នាដៃ​របស់​ខ្លួន៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់