• 2021-02-09 10:16:56
  • ព័ត៌មាន

ទូរសព្ទ​២​របស់ Huawei អ្នក​​អាច​ពិចារណា​រក​ទិញ​​បាន​នៅ​ ​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ឆ្នាំនេះ

  • 2021-02-09 10:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បាន​ត្រៀមកាដូសម្រាប់ក្រុមគ្រួសារ លោកគ្រូអ្នកគ្រូ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ហើយឬនៅហ្នឹង? រំលង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ឈាន​ចូល​ដល់ថ្ងៃ ១៤ កុម្ភៈ​ជា​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​ ។

ចុះសម្រាប់អ្នករងចាំកាដូវិញ ចង់បានផ្កាកុលាប ឬទូរស័ព្ទស៊េរីថ្មី Huawei Y7a តម្លៃ $189 ឬក៏ Huawei Y7p តម្លៃ $159 ហើយមានថែម Huawei Gift Box តម្លៃ $49 និងកាបូបស្ពាយម៉ាកហួវៃ? សម្រាប់អេដមីន ដឹងតែទូរស័ព្ទហើយព្រោះទិញមួយបានពីររកឯណាបានទៀត?

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​នៃ​ទូរសព្ទ​Huawei ម៉ូឌែល Y7p ​៖

Huawei Y7p ​តម្លៃ $189 នឹងទទួលបាន Huawei Gift Box តម្លៃ $49 និងកាបូបស្ពាយម៉ាកហួវៃ Huawei Y7a មិនត្រឹមតែមានភាពលេចធ្លោនៃការឌីហ្សាញ និងជម្រើសពណ៌ស្អាតប៉ុណ្ណោះទេ តែថែមទាំងមានល្បឿនសាកថ្មលឿនដូចរន្ទះ 22.5វ៉ាត់ សាក30នាទី ប្រើពេញ ១ថ្ងៃ ថាមពលថ្មយក្សទំហំ 5000 មីលីអំពែម៉ោង បំពាក់កាមេរ៉ាក្រោយ AI បួនគ្រាប់ 48មេហ្គាភិកស៊ែល អាចថតរូបច្បាស់ស្អាតគ្រប់ប្លង់ មិនថាព្រឹកថ្ងៃយប់។

ចំណែកឯកាមេរ៉ាមុខវិញ ជាកាមេរ៉ាទម្លុះអេក្រង់ចំកណ្តាល មានសមត្ថភាពថតរូបស៊ែលហ្វីច្បាស់ស្អាត បែបធម្មជាតិមិនសលើស មានអេក្រង់ខ្នាតយក្សទំហំ 6.67 អ៊ីញធំពេញភ្នែកផលិតឡើងជាពិសេសសម្រាប់អ្នកលេងហ្គេមជាមួយកម្រិតច្បាស់ FHD+ ត្រជាក់ភ្នែកភ្ជាប់បច្ចេកវិទ្យាការពារភ្នែក TUV របស់ប្រទេសអាល្លឺម៉ង់ និងមានអង្គផ្ទុកនិន្នន័យធំរហូតដល់ 128 ជីហ្គាបៃអាចផ្ទុកឯកសាររូបភាពវីដេអូបានច្រើនសន្ធឹកសន្ធាប់អស់បារម្ភរឿងថតរូបច្រើន និងដាក់ហ្គេមធំដោយមិនចាំបាច់ហត់លុបចោល។

ខាង​ក្រោម​ជា​លក្ខណៈ​សម្បត្តិ​នៃ​ទូរសព្ទ​Huawei ម៉ូឌែល Y7p ​៖

Huawei Y7p តម្លៃ $159 នឹងទទួលបាន Huawei Gift Box តម្លៃ $49 និងកាបូបស្ពាយម៉ាកហួវៃ Huawei Y7p 2021 មានរ៉េម 4GB អង្គផ្ទុកទិន្នន័យ 64GB ថាមពលថ្ម 4000mAh គ្រប់គ្រាន់សម្រាប់ចាក់វីដេអូជាប់គ្នា 22ម៉ោង, ចាក់បទចម្រៀង 111ម៉ោង និងលេងអ៊ីនធឺណែតជាប់គ្នារហូតដល់ទៅ 20ម៉ោង ដោយមិនបាច់ខ្វល់ស្ពាយ Power Bank តាមខ្លួននាំតែហត់។ មាន Huawei Y7a ឬ Y7p 2021 ក្នុងដៃ ចង់ប្រើប្រាស់កម្មវីធីអ្វីក៏បាន ងាយស្រួលទាញយកកម្មវិធីល្បីៗរហ័សទាន់ចិត្តពី ហួវៃ អេបហ្គាល់ឡឺរី (Huawei AppGallery) និងផេតថលសឺច (Petal Search)។

កាន់តែពិសេសមានផេតថលម៉េប (Petal Maps) ងាយស្រួលកំណត់ទិសដៅធ្វើដំណើរលឿនរហ័សទាន់ចិត្ត ហើយឆាប់ៗនេះបងៗក៏នឹងអាចភ្លក់បទពិសោធន៍ថ្មីគឺ ហួវៃដុក (Huawei Docs) Power Point, World, Excel -ល- ។

រាល់ការជាវ Huawei Y7a តម្លៃ $189 ឬ Y7p តម្លៃ $159 សម្រាប់ជូនខ្លួនឯង ម៉ាក់ប៉ា បងប្អូន មិត្តភក្ដិ និងមនុស្សជាទីស្រឡាញ់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 21 កុម្ភៈ 2021 នឹងទទួលបានកាដូបន្ថែមពីក្រុមហ៊ុនហួវៃគឺ Huawei Gift Box រួមមាន Wireless Charging Table Lamp, Retractable USB គឺជាខ្សែ USB និង Storage Bag មានតម្លៃសរុបជាសាច់ប្រាក់រហូតដល់ទៅ $49 ព្រមទាំងកាបូបស្ពាយម៉ាកហួវៃចំនួនមួយថែមទៀតផង៕

មតិយោបល់