• 2021-02-08 03:38:32
  • ព័ត៌មាន

ស្តែងៗ! មកមើលឡាន Ford F-150 Raptor ថ្មី ជិះបង្ហោះឡើងលើអាកាស (វីដេអូ)

  • 2021-02-08 03:38:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford ទើបតែបានប្រកាសចេញនូវរថយន្តភីកអាប់ Ford F-150 Raptor ស៊េរីឆ្នាំ២០២១ ដ៏ថ្មីសន្លាង។

មិនយូរប៉ុន្មានបន្ទាប់ពីប្រកាសចេញ ឥឡូវនេះវីដេអូឃ្លីបខ្លីមួយខ្សែ បានបង្ហាញឲ្យឃើញនូវឈុតឆាកខាងក្រៅ នៃការថតវីដេអូស្ពតពាណិជ្ជកម្មរបស់ F-150 Raptor ថ្មី ដោយក្នុងនោះវាបានបើកបង្ហោះឡើងលើអាកាស យ៉ាងងាយស្រួលបំផុត។

គួរឲ្យដឹងដែរថា Ford បានកែប្រែប្រព័ន្ធជើងក្រោម F-150 Raptor ឆ្នាំ២០២១ ដោយបំពាក់បូម Fox Live Valve ថ្មី ទំហំធំបំផុតមិនធ្លាប់មានលើ Raptor។

F-150 Raptor ជំនាន់ទី៣ នេះ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៥លីត្រ Ecoboost ទំហំ ៦ស៊ីឡាំង ដែលទទួលបានការអាប់ដេតបន្ថែម ប៉ុន្តែ Ford មិនទាន់បានប្រកាសពីកម្លាំងសេះរបស់វាឡើយ តែឲ្យដឹងថាមិនខុសគ្នាប៉ុន្មាននោះទេ។ វាដំណើរការជាមួយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ ព្រមទាំងមុខងារ electronic locking rear differential មកស្តង់ដារតែម្តង៕

អត្ថបទ៖ សេង ឡុង

មតិយោបល់