• 2021-02-08 03:21:44
  • ព័ត៌មាន

Apple អាចឈប់ផលិត iPhone 12 mini

  • 2021-02-08 03:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ត្រូវបានរាយការណ៍ថានឹងបញ្ឈប់ការផលិត iPhone 12 mini នៅត្រីមាសទី២ ព្រោះតែការលក់ហាក់ទទួលផលមិនល្អទាល់តែសោះ នេះបើយោងតាមគេហទំព័រ MyDrivers។

ការលក់ iPhone 12 mini ជាសកលក្នុង ឆ្នាំ២០២០ ទទួលមានចំណែកសរុបតែ ៦% ប៉ុណ្ណោះនៃ iPhone 12 series ទាំងអស់។ ជាការរំពឹងទុកក្រុមហ៊ុនមូលបត្រសហរដ្ឋអាមេរិក J.P. Morgan បាននិយាយថា Apple អាចបញ្ឈប់ការផលិត iPhone 12 mini នៅត្រីមាសទី ២។

កាលពីថ្មីៗនេះលោក William Yang អ្នកវិភាគនៃក្រុមហ៊ុន J.P. Morgan បានកាត់បន្ថយការប៉ាន់ស្មានអំពីទំហំផលិតរបស់ iPhone 12 mini ចំនួន ១១លានគ្រឿង រួមទាំង iPhone 12 ចំនួន ៩លានគ្រឿងផងដែរ។ យ៉ាងណាបើតាមអ្នកវិភាគដទៃមានការរំពឹងទុកថា iPhone 12 Pro Max អាចនឹងបង្កើនចំនួនផលិតដល់ទៅ ១១លានគ្រឿងឯណោះ៕

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ កុសល

មតិយោបល់