• 2021-02-08 02:42:09
  • ព័ត៌មាន

មកមើលរថយន្ត SUV ទាំង ៤ ដែលជាជម្រើសពិសេសបំផុត សម្រាប់ឆ្នាំ២០២១

  • 2021-02-08 02:42:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SUV ខ្នាតតូច គឺជាប្រភេទរថយន្តដែលលក់ដាច់ និងពេញនិយមនៅក្នុងប្រទេសកម្ពុជា។ នៅពេលដែលតម្រូវការមានការកើនឡើងផ្នែកយាន្ត ទើបមានរថយន្តប្រភេទ SUV ខ្នាតតូចជាច្រើនម៉ូដែលបានចូលមកក្នុងទីផ្សាររថយន្ត។ ទាំងនេះហើយដែលបង្កើតអោយមានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់រថយន្ត។ សម្រាប់អ្នកដែលមានគម្រោងក្នុងការទិញរថយន្ត ប៉ុន្តែអ្នកត្រូវគិតលើថវិកា រថយន្តប្រភេទ SUVខ្នាតតូចគឺជាជម្រើសដ៏ល្អមួយជាមួយនឹងតម្លៃចាប់ផ្តើមនៅក្រោម $35,000។ មិនថាអាទិភាពរបស់អ្នកគឺ ទំហំរថយន្ត, ទំហំនៃការផ្ទុកសម្ភារៈ, គុណភាពនៃការបើកបរ, បច្ចេកវិទ្យាថ្មីទំនើប ឬតម្លៃនោះទេ វាប្រាកដណាស់ថាមានម៉ូដែលជាច្រើនដែលអ្នកអាចជ្រើសរើសបាន។ រថយន្តប្រភេទ SUV ខ្នាតតូចដ៏អស្ចារ្យខាងក្រោមនេះ អាចជាជម្រើសពិសេសនាឆ្នាំ២០២១ នេះ៖

១) Ssang Yong Tivoli Premium តម្លៃ $33,900

រថយន្តម៉ូដែលនេះបានស្វែងរកទីតាំងរបស់ខ្លួនដែលជាកន្លែងមួយក្នុងការប្រកួតប្រជែងជាមួយរថយន្តថ្នាក់ SUV ខ្នាតតូច។ វាមានប្រវែងបណ្តោយ4,225mm, ទទឹង1,810mm និងប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ2,600mm។​ សម្រាប់អ្នករួមដំណើរគឺនឹងទទួលបានភាពធំទូលាយ និងអារម្មណ៏មិនខ្វល់ខ្វាយ ប៉ុន្តែបន្ថែមពីទំហំសម្រាប់កន្លែងផ្ទុកកង់សាគួរគឺជាអ្វីដែលអ្នកគួរពិចារណា។

ម៉ូដែលនេះទទួលបានចំណាត់ថ្នាក់ "ផ្កាយ៤" ពីផ្នែកប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ ដែលវាជាចំណាត់ថ្នាក់មួយដ៏ល្អសម្រាប់រថយន្តប្រភេទ SUV ខ្នាតតូច តែទោះជាយ៉ាងណាក៏ដោយក៏ចំណាត់ថ្នាក់នេះនៅតែតូចជាងរថយន្ត MG ZS ដែលទទួលបានចំណាត់ថ្នាក់ "ផ្កាយ៥"។

២) MG ZS តម្លៃ $31,000

រថយន្តនេះគឺវិវឌ្ឍន៍ពីរថយន្តSUVខ្នាតតូចដែលរចនាមកជាមួយនឹងរូបរាងខាងក្រៅយ៉ាងទាក់ទាញ រួមជាមួយនឹងបច្ចេកវិទ្យាថ្មីទំនើប ដូចជាអេក្រង់កំសាន្ត10.1អ៊ីញដែលអាចភ្ផាប់បានជា Bluetooth, Apple CarPlay & Android Auto និងកាមេរ៉ា 360 ដឺក្រេ ដែលជាមុខងារស្តង់ដារ។

ម៉ូដែលនេះមានប្រវែងបណ្តោយ4,32mm, ទទឹង1,809mm និងគម្លាតពីកង់មុខទៅកង់ក្រោយ2,580mm។ វាក៏មានការវិវឌ្ឍន៏ច្រើនដែរសម្រាប់ឆ្នាំនេះដោយសម្រស់របស់វាពិតជាស្រស់ស្អាត, ភាពទាន់សម័យ, ភាពពិតប្រាកដ​ និងលក្ខណៈពិសេសជាច្រើនទៀតយ៉ាងទំនើបរួមនូវតម្លៃមួយពិតជាសមរម្យ។

ការឌីស្សាញបែបថ្មីដោយផ្លាស់ប្តូរនូវម៉ូតចង្កៀងមុខLED និងប៉ាណាមុខពណ៍ខ្មៅរំលេចនូវឡូហ្គោ MG ចំកណ្តាល។ ជាការពិតណាស់ភាគច្រើនអ្នកប្រើប្រាស់រថយន្តថ្មី ទទូចចង់បានផ្នែកខាងក្នុងពណ៌ស ព្រោះវាមានភាពលេចធ្លោ និងមើលទៅពិតជាទំនើប ដែលជាហេតុផលធ្វើអោយរថយន្តMG ZSបានបំពាក់មកនូវផ្នែកខាងក្នុងពណ៌សយ៉ាងស្រស់ស្អាត ខណៈពេលដែលរថយន្តHyundai Venueគឺមានផ្នែកខាងក្នុងពណ៍ខ្មៅ។

៣) Hyundai Venue តម្លៃ $29,500

រថយន្តHyundai Venue ស៊េរីឆ្នាំ២០២១បានបង្ហាញជាផ្លូវការថានឹងចូលមកប្រកួតប្រជែងជាមួយរថយន្តប្រភេទSUVខ្នាតតូច។ វាមិនសូវជាពេញលក្ខណៈសម្រាប់រថយន្តប្រភេទSUVទេ​ ប៉ុន្តែវាមានផាសុកភាពពីផ្នែកខាងក្នុង និងបច្ចេកវិទ្យាថ្មីៗ។

រថយន្តHyundai Venueមើលទៅពិតជាមានភាពទាក់ទាញសម្រាប់ផ្នែកខាងក្នុងប៉ុន្តែមើលទៅធម្មតាដោយសារតែផ្នែកខាងក្នុងវាមានពណ៍ខ្មៅ ហើយវាក៏មានលក្ខណៈពិសេសសម្រាប់ការឌីស្សាញថ្មីផងដែរ។ រថយន្តនេះបានបំពាក់ដោយម៉ាស៊ីន1.6L ទំហំ 4ស៊ីឡាំង ដែលផ្តល់ឲ្យនូវកម្លាំង121 សេះ។

៤) រថយន្តFord Ecosport តម្លៃ $29,900

រថយន្តFord Ecosport ស៊េរីឆ្នាំ២០២១មិនអាចប្រៀបធៀបបានស្ទើរតែគ្រប់រថយន្តប្រភេទSUVខ្នាតតូច។ វាពិតជាមានភាពពិបាកបន្តិចក្នុងការប្រកួតប្រជែងសម្រាប់ម៉ូឌែលនេះដោយវាមានប្រព័ន្ធសុវត្ថិភាពនិងមុខងារប្រើប្រាស់ផ្សេងៗមានកម្រិត ហើយវាមិនទទួលបានចំណាត់ថ្នាក់​ពីការតេស្តប្រព័ន្ធសុវត្ថិភាពនោះទេ។

រថយន្តFord Ecosport បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.0L ទំហំ 3ស៊ីឡាំងដែលផ្តល់នូវកម្លាំង123 សេះ ដែលកម្លាំងនេះវាគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងទីក្រុង ប៉ុន្តែបើយើងដឹកអ្នកដំណើរច្រើន ឬដឹកទំនិញធ្ងន់ៗ នោះសំទុះរបស់វាក៏បន្ថយបន្តិចដែរ។

ប្រសិនបើលោកអ្នកកំពុងស្វែងរករថយន្ត SUV ខ្នាតតូច តែមិនចង់ចំណាយថវិការច្រើននោះទេ កម្រិតរថយន្តប្រណីត៤ម៉ូឌែលខាងលើគឺជាជម្រើសដ៏ល្អដែលសាកសមសម្រាប់លោកអ្នក។ សញ្ញាសម្គាល់ថ្មីនៃរថយន្តប្រភេទ SUV ខ្នាតតូច គឺបង្ហាញពីតម្លៃដែលសមរម្យ ដែលលោកអ្នកអាចទទួលបានលក្ខណៈពិសេសៗជាច្រើនរួមនឹងអត្ថប្រយោជន៏ដែលអាចជួយសម្រួលដល់ការប្រើប្រាស់ប្រចាំថ្ងៃ៕

មតិយោបល់