• 2021-02-04 04:04:16
  • ព័ត៌មាន

ដាច់អស់ស្ទះ! ត្រឹម១ខែដំបូង ឆ្នាំ២០២១ MG លក់ឡានបានជាង ១០០គ្រឿង

  • 2021-02-04 04:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MG ដែលជាម៉ាករបស់អង់គ្លេស ស្ថិតក្រោមក្រុមហ៊ុន TF Motors Cambodia កំពុងតែបន្តអបអរលើភាពជោគជ័យរបស់ខ្លួន នៅក្នុងឆ្នាំ២០២១ បន្ទាប់ពីមើលឃើញនូវកំណើននៃការលក់រថយន្តកាលពីឆ្នាំ២០២០។

នៅក្នុងឆ្នាំ២០២០ ក្រុមហ៊ុន MG បានលក់រថយន្តដាច់ជាង ៦០០គ្រឿង សម្រាប់ទីផ្សារកម្ពុជា បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ គឺខ្ពស់ជាង ៥០% ឯណោះ ហើយឥឡូវនេះ MG កំពុងតែរីករាយនឹងការលក់ ដោយត្រឹមមួយខែដំបូងនៃឆ្នាំ២០២១ ក្រុមហ៊ុននេះលក់រថយន្តដាច់ជាង ១០០គ្រឿងទៅហើយ។

គួរឲ្យដឹងដែរថា ចំនួនប្រជាជនកម្ពុជាដែលងាកទៅប្រើប្រាប់រថយន្ត SUV កំពុងតែកើនឡើងខ្លាំង ដោយក្នុងនោះរថយន្តដូចជា MG RX5, MG HS និង MG ZS គឺលក់ដាច់បំផុត។

ភាពជោគជ័យរបស់ក្រុមហ៊ុន MG គឺមកពីផលិតផលរបស់ពួកគេ ដែលសុទ្ធសឹងតែជាប្រភេទរថយន្តត្រូវប៉ាន់ខ្លាំងនៅកម្ពុជា ចាប់ពីរថយន្តប្រភេទ Crossover ដល់រថយន្ត SUV ៧កៅអី។ មិនតែប៉ុណ្ណោះ MG ZS ស៊េរីថ្មី គឺជារថយន្តលក់ដាច់បំផុតមួយ ពោលគឺលក់ដាច់ជាង ៥០ គ្រឿងក្នុងមួយខែ។ បើនិយាយពីទំហំវិញ MG ZS អាចផ្ទុកមនុស្សចំនួន ៥នាក់ប្រកបដោយផាសុកភាព ខណៈដំបូលកញ្ចក់ធំ Panoramic Sunroof ថ្មី ផ្តល់ឲ្យកាប៊ីនខាងក្នុងរថយន្តនូវទេសភាព និងពន្លឺព្រះអាទិត្យបែបធម្មជាតិតែម្តង។

ដោយឡែកចំពោះរថយន្ត MG RX5 Deluxe វិញ គួបផ្សំរវាងភាពងាយស្រួលប្រើប្រាស់ និងស្ទីលទាន់សម័យ បង្កើតបានជារថយន្ត SUV ដ៏អស្ចារ្យមួយ ដែលមានតម្លៃថោកសមរម្យ គឺ ៣៨ ០០០ដុល្លារ។

ទោះជាយ៉ាងណាក៏ដោយ ដំណឹងដ៏អស្ចារ្យសម្រាប់ម៉ាក MG នេះ មិនអាចធ្វើទៅបាននោះទេ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ពីបុគ្គលិករបស់ពួកគេ ចំពោះការងារប្រចាំខែប្រកបដោយភាពជោគជ័យ ដោយមានការគាំទ្រពីអតិថិជន។ វាមិនមែនត្រឹមតែជាការរីកចម្រើននៅឆ្នាំនេះប៉ុណ្ណោះទេ ប៉ុន្តែតួលេខនៃការលក់ប្រចាំឆ្នាំគឺខ្ពស់បំផុត ចាប់តាំងពីការផ្តល់ជូនរថយន្តម៉ាក MG ជាមួយនឹងបច្ចេកវិទ្យាថ្មី តម្លៃសមរម្យ ភាពប្រណីតដ៏ទាក់ទាញ និងលក្ខណៈពិសេសផ្សេងទៀត ព្រមទាំងការចំណាយទាបលើពន្ធផ្លូវ តាមរយៈការប្រើប្រាស់ម៉ាស៊ីនតូច ដែលជួយសន្សំសំចៃសាំង ប៉ុន្តែបន្ថែមជាមួយការប្រើប្រាស់ Turbo សម្រាប់ល្បឿន និងការបង្កើនល្បឿន។

លោក Sorya Pum នាយកគ្រប់គ្រងក្រុមហ៊ុន TF Motors Cambodia បានមានប្រសាសន៍ថា "យុទ្ធសាស្រ្តរបស់ MG គឺត្រូវធ្វើការឆ្លើយតបប្រកបដោយភាពវិជ្ជមាន និងស្តាប់នូវអ្វីដែលអតិថិជនត្រូវការ ដូច្នេះយើងអាចផ្តល់ឲ្យពួកគេនូវសេវាកម្មល្អដើម្បីលក់រថយន្ត និងមើលថែពួកគេបន្ទាប់ពីទិញរថយន្ត ដោយផ្តល់ការធានារយៈពេល ៣ ឆ្នាំ និងសេវាកម្មថែទាំឥតគិតថ្លៃ។ នេះជាការផ្តល់ជូនដែលធ្វើអោយរថយន្តMGកាន់តែលេចធ្លោនឹង បន្តឆ្ពោះទៅមុខនៅលើទីផ្សារប្រទេសកម្ពុជា”៕

មតិយោបល់