• 2021-02-03 08:10:20
  • ព័ត៌មាន

Huawei ប្រកាសថ្ងៃចេញ Mate X2 ប្រើអេក្រង់បត់ខុសពី Mate X ដាច់

  • 2021-02-03 08:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei Mate X2 នឹងប្រកាសចេញនៅ ថ្ងៃទី២២ ខែកុម្ភៈ នេះបើតាមការបញ្ជាក់ជាផ្លូវការរបស់ Huawei លើគេហទំព័រ Weibo បន្ទាប់ពីមានរបាយការណ៍ប៉ាន់ស្មានថា ការរចនាម៉ូដស្មាតហ្វូននេះត្រូវបានដាក់បង្ហាញជាផ្លូវការ។

ក្នុងផ្ទាំងផ្សាយពាណិជ្ជកម្ម Huawei គ្រាន់តែបង្ហាញរូបអេក្រង់ Mate X2 ជាផ្ទៃបត់ចូលតែប៉ុណ្ណោះ ខុសពី Mate X ដែលអេក្រង់របស់វាគឺបត់ក្រៅស្មាតហ្វូន។

Mate XS

យោងតាមរបាយការណ៍ពីមុន អេក្រង់របស់ស្មាតហ្វូននេះនឹងមានទំហំ ៨,០១អ៊ិញ ជាមួយ resolution 2480x2222 និងថែមទាំងមានអេក្រង់ខាងមុខមួយទៀតទំហំ ៦,៤៥អ៊ិញ ដែលរចនាបថបែបនេះស្រដៀងទៅនឹង Galaxy Z Fold 2 តែម្ដង។ វាត្រូវបានគេរាយការណ៍ថា អេក្រង់ទាំងពីរនឹងទ្រទ្រង់កម្រិត Refresh Rate 90Hz ដែលផ្គត់ផ្គង់ដោយ Samsung និងក្រុមហ៊ុនចិន BOE។

មានការរំពឹងទុកថា Huawei Mate X2 នឹងបំពាក់ដោយបន្ទះឈីប Kirin 9000 5G ដំណើរការដោយ Android 10 មានកម្រិតសាកថ្មល្បឿនលឿន 66W និងថាមពលថ្មទំហំ ៤៤០០mAh ថែមទៀតផង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់