• 2021-02-03 05:57:37
  • ព័ត៌មាន

ពេល​ចត​ឡាន​ចោល​ហាល​ថ្ងៃ ហាម​ទុក​របស់​ទាំង ៦ នេះ​​ ជាដាច់​ខាត!

  • 2021-02-03 05:57:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​ភាគច្រើន​បាន​ទុក​របស់​របរ​តូចៗក្នុង​រថយន្ត​ចោល​ជា​យូរ​ថ្ងៃ ដោយ​មិន​ចាប់​អារម្មណ៍​លើ​បញ្ហាសុវត្ថិភាព​ ឬ​ការ​ធ្លាក់​ចុះ​គុណភាព​នៃរបស់​ទាំង​នោះ​។

របស់​តូចៗនោះ​គ្មាន​អ្វី​ក្រៅ​ពី ដប​ទឹក​បរិសុទ្ធ, កំប៉ុងភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍ និង​កញ្ចប់ជ័រខ្ចប់ម្ហូប​អាហារ​នោះ​ទេ ដែល​អ្នក​ជំនាញ​ផ្នែក​រថយន្ត​និង​វេជ្ជបណ្ឌិត​ជំនាញ​ក៏​ធ្លាប់​បាន​លើក​ឡើង​ពី​បញ្ហា​ប្រឈម​ទាំង​នេះ​ហូហែរ​ដែរ។ អីចឹង! តើ​របស់​ទាំង​នេះ​គ្មាន​សុវត្ថិភាព​កម្រិត​ណា​ពេល​ទុក​ចោល​ក្នុង​រថយន្ត?

-ដប​ទឹក​បរិសុទ្ធ

លោក គង់ សុ​ជា ប្រធាន​ផ្នែក​សេវាកម្ម​ជួសជុល​រថយន្ត​របស់​ក្រុមហ៊ុន​តូយ៉ូតា​បាន​ពន្យល់​ប្រាប់​ពី​មូលហេតុ​ដែល​មិន​គួរ​ទុក​ចោល​ដប​ទឹក​បរិសុទ្ធ​ក្នុង​រថយន្ត ព្រោះ​ទឹក​ដែល​ទុក​ចោល​យូរ​ក្នុង​រថយន្ត​​ងាយ​រង​កម្ដៅ ដោយ​វា​បាន​​ទៅ​បំបែក​សារធាតុ​គីមី​នៅ​ក្នុង​ទឹក​​អាច​​បង្ក​​ជា​​បញ្ហា​និង​នាំ​ផល​ ប៉ះពាល់​នៅ​ពេល​ទទួល​ទាន។

លោក​មិន​បដិសេធ​ថា ការ​​ដាក់​ទឹក​តាម​ឡាន​ដើម្បី​ងាយស្រួល​ក្នុង​ការ​ទទួល​ទាន​ អាស្រ័យ​តាម​កាលៈទេសៈ​និង​តម្រូវការ​ជាក់ស្ដែង​។ ប៉ុន្តែ​ក៏​ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់កុំឲ្យនាំ​ផល​ប៉ះពាល់​តិចតួច​បំផុត​ពី​ការ​ទទួល​ទាន​ទឹក​ទាំង​​នោះ​។

-កញ្ចប់ជ័រខ្ចប់ម្ហូប​អាហារ​

វេជ្ជបណ្ឌិត កុយ វណ្ណី ជំនាញ​ផ្នែក​ទឹកនោមផ្អែម និង ក្រពេញ​អ័រម៉ូន​បាន​ប្រាប់​ថា ម្ហូប​អាហារ​ខ្ចប់​ងាយ​ខូច​គុណភាព​ណាស់​ពេល​ដាក់​ទុក​ចោល​ក្នុង​រថយន្ត ព្រោះ​សារធាតុ​គីមី​ដែល​បញ្ចេញ​ដោយ​ថង់ ឬ​សម្ភារៈ​ខ្ចប់​នោះ​បាន​បំបែក​ខ្លួន​ពេល​ត្រូវ​កម្ដៅ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ធ្ងន់ធ្ងរ។ លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា យើង​មិន​គួរ​ខ្ចប់​អាហារ​ហើយ​ទុក​ចោល​យូរ​ពេក​នោះ​ទេ ដើម្បី​ជៀស​វាង​ការ​មាន​បញ្ហា​សុខភាព​ទៅ​ថ្ងៃ​ក្រោយ។

-ដែកកេះ​

ពេល​ដែល​ត្រូវ​ក្ដៅ​រយៈពេល​យូរ អាច​ធ្វើ​ឲ្យ​ផ្ទុះ​បាន​ថ្វី​ត្បិត​តែ​វា​មិន​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​មែន ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​សម្ភារៈ​ក្នុង​ឡាន​ឆាប​ឆេះ​បាន​យ៉ាង​ងាយ។

-កំប៉ុង​​ថ្នាំ​

ក្នុង​កំប៉ុង​ថ្នាំ​ទាំងនោះ​មាន​ផ្ទុក​ពេញ​ទៅ​ដោយសារ​ធាតុ​ហ្គាស​ដែល​រីក​មាឌ ពេល​ត្រូវ​កម្ដៅ បើ​សិន​ជា​ទុក​វា​ក្នុង​ឡាន​ដែល​ត្រូវ​កម្ដៅ​ថ្ងៃ​ខ្លាំង​វា​អាច​បង្ក​ជា​គ្រោះថ្នាក់​បាន។

-Power Bank៖

នៅ​ក្នុង Power Bank ទាំង​នោះ​មាន​ផ្ទុក​សារជាតិ​គីមី​ម្យ៉ាង ដែល​នឹង​ធ្វើ​ប្រតិកម្ម​ពេល​ត្រូវ​កម្ដៅ​ខ្លាំង ដែល​វា​អាច​បង្ក​ឲ្យ​ឆាបឆេះ​ភ្លាមៗ។

-ទូរស័ព្ទ៖​

កម្ដៅ​អាច​ធ្វើ​ឲ្យ​ទូរសព្ទ​របស់​អ្នក​ឆ្លង ឬ​គាំង​បាន លោក​អ្នក​ធ្លាប់​ដែល​ចំណាំ​មើល​ទេ? ពេល​អ្នក​ប្រើប្រាស់​វា​នៅ​កន្លែង​គ្មាន​ធាតុ​ត្រជាក់​គ្រប់គ្រាន់ វា​តែងតែ​ដំណើរការ​យឺតៗ គាំង​ៗ។​ ដូចនេះ​ហើយ​ទើប​​អ្នក​មិន​គួរ​ទុក​ទូរសព្ទ ឬ​ស្មាតហ្វូន​ចោល​ក្នុង​ឡាន​ដែល​ចត​ហាល​ថ្ងៃ​ក្នុង​រយៈពេល​យូរៗ​នោះ​ទេ។

-បន្ទះ​ស្អិត៖

ថ្វី​ត្បិត​តែ​វា​ជា​វត្ថុ​ចាំបាច់​ដែល​ត្រូវ​មាន​ក្នុង​ឡាន​ ដើម្បី​ដាក់​ទូរសព្ទ​ដៃ​ឬ វត្ថុ​ផ្សេងៗ​កុំ​ឲ្យ​រអិល​ជ្រុះ​មែន​ពិត តែ​វា​ផលិត​ចេញ​ពី​សារធាតុ​ម្យ៉ាង ដែល​មិន​សូវ​ធន់​នឹង​កម្ដៅ​ប៉ុន្មាន​ទេ ពេល​ដែល​វា​ត្រូវ​កម្ដៅ​ខ្លាំង​វា​នឹង​បញ្ចេញ​សារធាតុ​គីមី​ម៉្យាង ដែល​មាន​ក្លិន​ឆួល និង​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​រហូត​ដល់​អាច​បង្ក​ជំងឺ​មហារីក​បាន​ទៀត​ផង។(ប្រភព៖ អាចារ្យ​ធំ នគរ​រាជ)

-ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍៖

លោក ឡេង អេងហ៊ាង អ្នក​គ្រប់គ្រង​ផ្នែក​លក់​របស់​ក្រុមហ៊ុន Mazda បាន​ប្រាប់​ពី​កម្រិត​សុវត្ថិភាព​របស់​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ពេល​ទុក​ចោល​ក្នុង​រថយន្ត​ថា ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ងាយ​រង​សីតុណ្ហភាព​ក្នុង​រថយន្ត​ណាស់ ព្រោះ​កាលណា​យើង​បិទ​កញ្ចក់​ជិត កម្ដៅ​ក្នុង​រថយន្ត​ចាប់​ផ្ដើម​កើន​ឡើង ដែល​នេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​ភេសជ្ជៈ​ខូច​គុណភាព ដោយ​សារ​សារធាតុ​ម៉ុង​តុលបាន​បំបែក​ ។ ជាក់​ស្ដែង តាម​បទពិសោធន៍​លោក​បាន​ឲ្យ​ដំបូន្មាន​ថា យើង​មិន​គួរ​ដាក់​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស៍​ចោល​នៅ​ក្នុង​រថយន្ត​យូរ​នោះ​ទេ ប៉ុន្តែ​អ្នក​បើក​បរ​នៅ​តែ​អាច​ដាក់​តាម​រថយន្ត​បាន​ក្នុង​រយះ​ពេល​ខ្លី។

ចុះ​ប្រិយមិត្ត​ធ្លាប់​ដាក់​របស់​ទាំង​នេះ​ចោល​ក្នុង​រថយន្ត​ទេ?

-ចុច​អាន​៖ ប្រយ័ត្ន! ទុក​ដប​ទឹក​សុទ្ធ​ក្នុង​ឡាន​ អាច​​ធ្វើ​ឲ្យ​ឡាន​ឆេះ​ខ្ទេច

អត្ថបទ៖ រក្សា

មតិយោបល់