• 2021-02-03 06:17:43
  • ព័ត៌មាន

ឡានអគ្គិសនី Apple អាចប្រើបច្ចេកវិទ្យាសាកថ្មលឿន ១៨នាទី សាកបាន ៨០%

  • 2021-02-03 06:17:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្មីៗនេះ លោក Ming-Chi Kuo អ្នកវិភាគជំនាញ បានបង្ហាញរបាយការណ៍ថា Apple នឹងប្រើប្រាស់ទម្រង់តួខ្លួនរថយន្ត E-GMP របស់ក្រុមហ៊ុនដៃគូ Hyundai បំពាក់លើអនាគតរថយន្តអគ្គិសនី Apple របស់ខ្លួន។

ទម្រង់តួរថយន្តថ្មី E-GMP ដែល Hyundai ប្រកាសចេញកាលពីប៉ុន្មានខែមុននេះ អាចឱ្យរថយន្តអគ្គិសនីរត់បានល្បឿនប្រហែល ២៦០គ.ម/ម៉ និងកម្លាំងស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ចំណាយពេលមិនដល់ ៣,៥វិនាទី ឡើយ។

ចំណែកឯថាមពលអាគុយនៃទម្រង់តួរថយន្តថ្មីនេះ សម្រាប់ការសាកថ្មមួយពេញ រថយន្តអាចរត់បានចម្ងាយប្រហែល ៤៨០km។ វាក៏មានមុខងារសាកថាមពលលឿនផងដែរ ដោយចំណាយពេល ១៨នាទី អាចសាកបាន ៨០%។ ចំណុចពិសេសមួយទៀត គឺរថយន្តអគ្គិសនីអាចរត់បានប្រហែល ១០០km ដោយចំណាយពេលសាកត្រឹម ៥នាទី តែប៉ុណ្ណោះ។

លោក Kuo បានព្យាករណ៍ថារថយន្តអគ្គិសនីរបស់ Apple អាចនឹងបង្ហាញវត្តមានលឿនបំផុតគឺនៅឆ្នាំ ២០២៥ ប៉ុន្តែអាចនឹងយូរជាងនេះប្រសិនបើ Apple ចង់ឌីហ្សាញគ្រឿងបន្លាស់ដោយខ្លួនឯងផ្ទាល់ ជាជាងប្រើប្រាស់គ្រឿងបន្លាស់របស់ដៃគូដទៃ៕

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់