• 2021-02-03 02:20:42
  • ព័ត៌មាន

មិនត្រឹមពូកែលេងហ្គេមតែ Henaa Gaming ក៏អាចច្រៀង Cover យ៉ាងពិរោះដែរ!

  • 2021-02-03 02:20:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Henaa Gaming បាន​ចាប់​ផ្ដើម​ប្រឡូក​ចូល​ក្នុង​វិស័យ Stream ហ្គេម​នៅ​ឆ្នាំ២០១៩ និង​បាន​ចាប់​ផ្ដើម​ឡាយ​នៅ​លើ​ហ្វេស​បុក​ប្រហែល​ជា​ជាង ១ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​ឲ្យ​កញ្ញា​មាន​ភាព​ល្បី​ល្បាញ​និង​មាន​ការ​ងារ​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ហ្គេម​នេះ​មិន​ដាច់​នា​ពេល​បច្ចុប្បន្ន។

បើ​ទោះ​ជា​រវល់​ជា​មួយ​ការ​ងារ​ច្រើន Henaa Gaming ​ចាត់​ទុក​ការ​លេង​ហ្គេម​នេះ​គឺ​ជា​​ការ​ងារ​មួយ​របស់​ខ្លួន ព្រោះ​ថា​កញ្ញា​បាន​ចំណា​ពេល​ច្រើន​លើ​ការ​លេង​ហ្គេម​នេះ។ ក្រៅ​ពី​អាជីព​ជា Streamer ​ថ្មី​ៗ​នេះ​កញ្ញា​ក៏​មាន​ជំនាញ​មួយ​ទៀត​គឺ​អាច​ចម្រៀង Cover បទចម្រៀង​បាន​យ៉ាង​ពីរោះ នឹងបានឆក់​យក​ចិត្ត​អ្នកគាំទ្រជា​ច្រើន​ធ្វើនៅលើ Facebook, YouTube ធ្វើ​ការ​​តាម​ដានចុច Follow ផេក​របស់​ខ្លួន​មាន​ជាង 463K នាពេល​បច្ចុប្បន្ន។

បទចម្រៀង​ដែល Henaa Gaming បាន​ច្រៀង Cover មាន​ចំនួន ៥បទ​ហើយ ដែល​ជា​បទ​មនោសញ្ចេតនា និង​កំពុង​មាន​ការ​គាំទ្រ​ជាច្រើន​។ តោះ​មក​ស្ដាប់​ចម្រៀង Cover ៥ បទពី Henaa Gaming ខាងក្រោម៖

១. ពងទា

២. ខ្សឹបៗក៏ឈឺ

៣. អចេតនា

៤. ជូនបងទៅរកគេ

៥. ចប់គ្នាបានទេ

​​

អត្ថបទ៖ ម៉េងងី

មតិយោបល់