- 2021-02-02 03:39:07
- ព័ត៌មាន
ទឹកដីមួយនេះ Microsoft ជឿជាក់ថាខ្លួនអាចជំនួស Google បាន
- 2021-02-02 03:39:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹកដីមួយនេះ Microsoft ជឿជាក់ថាខ្លួនអាចជំនួស Google បាន
ចន្លោះមិនឃើញ
Microsoft Bing ស្ថិតនៅចំណាត់ថ្នាក់លេខ២ ក្រោយ Google ពេលនិយាយដល់ចំណែកទីផ្សារនៃ Search Engine លើសកលលោក។ ប៉ុន្តែ Microsoft Bing ជឿជាក់ថាខ្លួនអាចជំនួសតំណែង Google នៅទឹកដីអូស្ត្រាលីបាន។
នាយករដ្ឋមន្ត្រីប្រទេសអូស្ត្រាលី Scott Morrison បានប្រាប់អ្នកសារព័ត៌មានថា Microsoft មានជំនឿជាក់ថាខ្លួននឹងអាចបំពេញចន្លោះប្រហោងរបស់ Google ប្រសិនបើ Google សម្រេចថាដកខ្លួនចេញពីប្រទេសអូស្ត្រាលី។
គួរដឹងថា Google ធ្លាប់បានព្រមានថាចាកចេញពីអូស្ត្រាលី ដោយសារសេចក្ដីព្រាងច្បាប់មួយដែលតម្រូវឲ្យក្រុមហ៊ុនដូចជា Google ឬ Facebook ត្រូវបង់លុយឲ្យស្ថាប័នសារព័ត៌មានដែលបង្ហាញមុខលើ Search Engine របស់ក្រុមហ៊ុននេះ។
បើផ្អែកតាមរបាយការណ៍ Statcounter បានឲ្យដឹងថា Microsoft Bing មានកាន់កាប់ចំណែកត្រឹម ៤% ប៉ុណ្ណោះនៃទីផ្សារ Search Engine នៅអូស្ត្រាលី៕