• 2021-02-02 03:02:49
  • ព័ត៌មាន

អ្នកពាក់ម៉ាសនឹងលែងឈឺក្បាលរឿងដោះសោលើ iPhone ជាមួយ iOS ជំនាន់ថ្មី

  • 2021-02-02 03:02:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បានបញ្ចេញកំណែអាប់ឌែត iOS 14.5 ជំនាន់សាកល្បង (beta version) ដើម្បីឱ្យ iPhone អាចដោះសោបានដោយមិនបាច់ដោះម៉ាសចេញ គ្រាន់តែបើកនាឡិកា Apple Watch ឱ្យដំណើរជាមុនតែប៉ុណ្ណោះ។

មុខងារថ្មីនេះ គឺតម្រូវឱ្យ iPhone នៅក្បែរនឹង Apple Watch ជាចាំបាច់ដើម្បីផ្ទៀងផ្ទាត់គ្នា។ បន្ទាប់ពីដោះសោ iPhone រួច នឹងមានសារដំណឹងរំញ័រទៅកាន់នាឡិកាដើម្បីបញ្ជាក់ ហើយម្ចាស់នាឡិកាក៏អាចបញ្ជារឱ្យ iPhone ចាក់​សោ​វិញ​បានផងដែរ។

គួរបញ្ជាក់ផងដែរថា មុខងារថ្មីនេះទាល់តែម្ចាស់ iPhone មាន Apple Watch ទើបអាចប្រើបាន ហើយចំពោះការស្គេនមុខដើម្បីទិញកម្មវិធីផ្សេងៗនៅលើ App Store ក៏មិនអាចដំណើរការបានផងដែរ។

យ៉ាងណាក៏ដោយ ដំណោះស្រាយ iOS លើបញ្ហាមេរោគរាតត្បាតកូវីដ១៩ Apple ក៏ធ្លាប់បញ្ចេញកំណែអាប់ឌែតកាលពី ខែឧសភា ដើម្បីដោះស្រាយបញ្ហាស្គេនមុខផងដែរ ដោយកម្មវិធីនឹងរំលងការស្គេនមុខ ចូលទៅដោះសោដោយលេខកូដតែម្ដង បើសិនជាអ្នកប្រើកំពុងពាក់ម៉ាសស្រាប់៕

ប្រភព៖ engadget ប្រែ​សម្រួល៖ កុសល

មតិយោបល់