• 2021-01-28 04:30:31
  • ព័ត៌មាន

ស្មាតហ្វូនកាមេរ៉ាខ្លាំងដាច់គេទាំង១៥ មានតែ iPhone 12 mini ទំហំតូចជាងគេ

  • 2021-01-28 04:30:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាប័ន DxOMark ទើប​បាន​បញ្ចេញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គុណភាព​កាមេរ៉ា​លើ iPhone 12 mini ដែល​វា​អាច​ទទួល​បាន​ពិន្ទុ​សរុប​ ១២២ ពិន្ទុ ដូច​គ្នា​នឹង iPhone 12 ដែរ។ លំដាប់​ពិន្ទុ​នេះ​ធ្វើ​ឲ្យ iPhone 12 mini ស្ថិត​នៅ​ចំណាត់​​ថ្នាក់​លេខ​ ១៤ នៃ​តារាងរបស់ DxOMark។

ក្នុង​ចំណោម​ស្មាតហ្វូន​ដែល​មាន​គុណភាព​កាមេរ៉ា​ល្អ​ដាច់​គេ​កំពូល​ទាំង ១៥ គឺ​​មាន​តែ iPhone 12 mini ប៉ុណ្ណោះ ដែល​មាន​ទំហំ​តូច​ជាង​គេ ដោយ​អេក្រង់​របស់​វា​មាន​ទំហំ​ត្រឹម ៥,៤អ៊ីញ ខណៈ​ស្មាតហ្វូន​ដទៃ​ភាគ​ច្រើន​មាន​ចាប់​ពី ៦អ៊ីញ​ឡើង​ទៅ។​​

​iPhone 12 mini មាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​ពីរ​គ្រាប់​នៅ​ផ្នែក​ខាង​ក្រោយ​ដែល​កាមេរ៉ា​មេ​ជា​ប្រភេទ Wide និង​កាមេរ៉ា​​មួយ​ទៀត​ជា​ប្រភេទ Ultrawide មាន​ទំហំ 12MP ដូច​គ្នា។ ប្រព័ន្ធ​កាមេរ៉ា​នេះ​អាច​ផលិត​វីដេអូ​ 4K/60fps, វីដេអូ 1080p/240fps និង​ថត​វីដេអូ Dolby vision HDR បាន​ដល់ 30fps ផង​ដែរ។

ចំណុច​ខ្លាំង​របស់ iPhone 12 mini ដែល​បាន​ការ​កោត​សរសើរ​ពី DxOMark មាន​ដូច​ជា ៖

  • អាច​ Autofocus បាន​លឿន និង​ច្បាស់​ៗទាំង​ការ​ថត​រូប​និង​វីដេអូ

  • អាច​​កំណត់​ Exposure ​បាន​ត្រឹម​ត្រូវ​​ចំ​គោលដៅ​ទាំង​ការ​ថត​រូប​និង​វីដេអូ

  • ​កាមេរ៉ា Ultrawide ​​អាច​កំណត់​ Exposure បាន​ច្បាស់

  • រក្សា​លំនឹង​បាន​ល្អ​ពេល​ថត​វីដេអូ

  • សមត្ថភាព​ថត​រូប​ Dolby vision HDR

ប្រភព៖ Thegioididong​​​ ប្រែ​សម្រួល៖ សុខហេង

មតិយោបល់