• 2021-01-28 03:38:12
  • ព័ត៌មាន

លុយកប់ទៀតហើយ! Samsung កំពុងលក់អេក្រង់បត់ដល់ក្រុមហ៊ុនស្មាតហ្វូនល្បីៗទាំងនេះ

  • 2021-01-28 03:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung Display បានចុះកុងត្រាផ្ដល់អេក្រង់អាចបត់បានចំនួន១លានសម្រាប់ ទៅឱ្យក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិន ដោយនឹងចាប់ផ្ដើមដឹកជញ្ចូនក្នុងត្រីមាសទី៣ នេះបើយើងតាមសារព័ត៌មាន ETNews។

ដូចច្នេះ ឆ្នាំ២០២១ យើងនឹងឃើញស្មានហ្វូនអេក្រង់បត់ជាច្រើនចេញពីក្រុមហ៊ុនស្មាតហ្វូនចិន ដោយគេរំពឹងថា OPPO និង vivo នឹងប្រើប្រាស់បន្ទះបង្ហាញពី Samsung Display ផងដែរ។

អេក្រង់ដែល Samsung Display ត្រៀមផ្គត់ផ្គង់ទាំងនោះ មានសណ្ឋានបត់បញ្ឈរដូច Galaxy Z Fold និងសណ្ឋានបត់ផ្ដេកដូច Galaxy Z Flip។ យ៉ាងណា Samsung Display ត្រូវបានគេព្យាករណ៍ថា នឹងផលិតអេក្រង់បត់បានជាង ១០ លានសម្រាប់ឆ្នាំនេះ ដោយ ១លាន ផ្ដល់ទៅក្រុមហ៊ុនចិន ហើយក្រៅពីនេះនឹងផ្គត់ផ្គត់ទៅឱ្យ Samsung Electronics សម្រាប់ប្រើលើស្មាតហ្វូន Galaxy Z Fold និង Galaxy Z Flip។

គួរបញ្ជាក់ផងដែរថាក្រុមហ៊ុនដែលផលិតអេក្រង់បត់បានមិនមែនមានតែ Samsung Display នោះទេ គឺមានក្រុមហ៊ុនពីរទៀត BOE និង CSOT ហើយសព្វថ្ងៃ Huawei គឺកំពុងប្រើប្រាស់បន្ទះបង្ហាញបត់បានរបស់ BOE នេះឯង៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់